Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្ដម​ ផុស​ សុវណ្ណ​ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ ទទួល​បន្ទុក​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​សោតទស្សន៍​ ​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ អញ្ជើញ​ចូលរួម​បិទវគ្គ​បណ្ដុះបណ្ដាល​ និង​ប្រគល់​វិញ្ញាបនប័ត្រ​ជូន​សិក្ខាកាម​ ២៨៧នាក់

ភ្នំពេញ​៖​ នៅរសៀល​ថ្ងៃ​សៅរ៍​ ៩រោច​ ខែ​ផល្គុន​ ឆ្នាំ​ឆ្លូវ​ ត្រីស័ក​ ព.ស​ ២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​២៦​ ខែ​មីនា​ ឆ្នាំ​២០២២​ ឯកឧត្ដម​ ផុស​ សុវណ្ណ​ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ ទទួល​បន្ទុក​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​សោតទស្សន៍​ ​តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ បាន​អញ្ជើញ​ជា​អធិបតីភាព​ចូលរួម​បិទវគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី​”សេចក្ដី​រាយការណ៍​ និង​ការសរសេរ​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ​”​ នៅអាគារ​សន្និបាត​ផ្សារខេស៊ី​ ស្ថិត​នៅ​ភូមិ​ចំការ​ឪឡឹក​២​ សង្កាត់​កាកាប​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ​ ដែលរៀបចំដោយ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ លោក​ ហោ​ គន្ធា​ ប្រធាន​ស្ថាបនិក​ នៃ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ បាន​រាយការណ៍​ថា​ សិក្ខាកាម​ដែល​បាន​ចូលរួម​សិក្សា​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ដែល​មាន​រយៈ​ ០៣​ ថ្ងៃ​កន្លង​មក​ មាន​សរុប​ចំនួន​ ២៨៧នាក់​ មកពីបណ្ដាលខេត្ដផ្សេងៗ​ ក្នុងនោះ​ស្រី​ចំនួន​ ៤៧នាក់​ ប្រុស​ ចំនួន​ ២៤០នាក់។ ​ អ្នក​សារព័ត៌មាន​ចំនួន​ ២៥០នាក់​ និស្សិត​មកពី​សាកលវិទ្យាល័យ​បៀល​ប្រាយ​ ចំនួន​ ៣៧​នាក់​ និងសាស្រ្ដាចារ្យបណ្ដុះបណ្ដាល​ចំនួន​១នាក់​ វាគ្មិនកិត្ដិយស​ ចំនួន​៤នាក់​ ដែល​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​លេីវិស័យ​សារព័ត៌មាន​។

ថ្លែង​ក្នុង​ចំណាប់អារម្មណ៍​ប្រកាស​បិទ​វគ្គ​បណ្ដុះបណ្ដាល​ និង​ប្រគល់​វិញ្ញាបនប័ត្រ​ ឯកឧត្ដម​ ផុស​ សុវណ្ណ​ បាន​លេីកឡេីង​ថា​អ្នកសារព័ត៌មាន​គប្បី​ត្រូវ​មាន​វិជ្ជាជីវៈ​សារព័ត៌មាន​ជាចម្បង​ ដេីម្បី​ឆ្លើយ​តបទៅ​និង​ស្ថានភាព​ទូទៅ​ វិជ្ជាជីវៈ​ និង​ក្រមសីលធម៌​ មិន​អាចខ្វះបានឡេីយ​។ ឯកឧត្ដម​ ​បាន​បន្ថែម​ទៀត​ថា​ សារព័ត៌មាន​គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិ​ ជួយ​កិច្ចការ​សង្គម​ និង​អាច​ផ្សព្វផ្សាយ​លេីក​កម្ពស់​បាន​ស្ទើរ​គ្រប់​វិស័យ​។

​ឯកឧត្ដម​ បាន​លេីក​សរសើរ​ពីស្មារតី​ ខិតខំ​ប្រឹងប្រែង​ របស់​សិក្ខាកាម​ ដែល​ចំណាយ​ពេលវេលា​មក​ចូលរួម​សិក្សា​ក្នុងវគ្គ​បណ្ដុះ​បណ្ដាល​អស់​រយៈ​ ៣​ សប្ដាហ៍​ ដែល​រៀបចំឡើង​ដោយ​ សមគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ ស្រប​តាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ថ្លែង​ក្នុង​ពិធី​អាហារ​សាមគ្គី​ជាមួយ​អ្នក​សារព័ត៌មាន​ កាល​ពី​ឆ្នាំ​ ២០១១​ -​ ២០១២​ កន្លងទៅ​ ជា​សារ​ជំរុញ​ឲ្យ​ អង្គភាព​ សមាគម​ រៀបចំ​វគ្គបណ្ដុះបណ្ដាល​ សិក្ខាសាលា​ ពាក់ព័ន្ធ​នឹង​សារព័ត៌មាន​អោយបាន​ច្រើន​។

មុន​នឹង​បិទ​បញ្ចប់កម្មវិធី​​ ឯកឧត្ដម​​​ បានចែក​និង​ប្រគល់​វិញ្ញាបនប័ត្រ​បញ្ជាក់​ការសិក្សា​ជូន​ទៅ​សិក្ខាកាម​ដែល​បាន​បញ្ចប់​វគ្គ​បណ្ដុះ​បណ្ដាល​ដោយជោគជ័យ​ និង​ថតរូប​អនុស្សាវរីយ​ជាមួយ​សិក្ខាកាម​ទាំងអស់​ប្រកបដោយ​ភាព​ស្និទ្ធស្នាល​។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ