Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម អភិបាលខេត្តកំពង់ធំ ជំរុញឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ខិតខំរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា និងពង្រឹងបរិបទការងារឱ្យបានល្អប្រសើរបន្ថែមទៀត

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ខិតខំរួមគ្នាស្វែងរកដំណោះស្រាយបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងពង្រឹងបរិបទការងារឲ្យបានល្អប្រសើរបន្ថែមទៀត។

ការលើកឡើងនេះត្រូវបានឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ថ្លែងនៅក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ របស់រដ្ឋបាលស្រុកប្រាសាទសំបូរ ដើម្បីស្វែងយល់ពីភូមិសាស្រ្ត របៀបរបបការងារ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។

ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ បានកោតសរសើរដល់ថ្នាក់ដឹកនាំរដ្ឋបាលស្រុក រួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នឹងសមត្ថកិច្ចជំនាញទាំងអស់ ដែលបានខិតខំបំពេញភារៈកិច្ចក្នុងនាមមន្ត្រីរាជការសាធារណៈ ដោយផ្សារភ្ជាប់ជាមួយទឹកចិត្តពលរដ្ឋក្នុងការផ្តល់សេវាជំនាញ និងសេវាសាធារណៈ ជូនប្រជាពលរដ្ឋ បានល្អប្រសើរ ជាពិសេសការអនុវត្តផែនការអភិវឌ្ឍន៍ផ្សេងៗ នៅក្នុងមូលដ្ឋាន មានការរីកចម្រើនជាបន្តបន្ទាប់។

Filed in: កំពង់ធំ, ព័ត៌មានជាតិ, ព័ត៌មានថ្មី