Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

មន្ត្រីនគរបាល​ស្នងការ​ខេត្ត​ប្រចាំ​ច្រកទ្វា​រតន់​ហន់​មួយរូ​បប្រព្រឹត្តប​ទ​ល្មើស​ជួញដូ​ថ្នាំញៀន​ត្រូវបាន​ដកចេញ​ពី​ក្របខ័ណ្ឌ​នគ​របាល​ជាតិ​

ខេត្ត​កំពត ៖ មន្ត្រី​នគ​បាល​ស្នងការ​ខេត្ត​ប្រចាំ​ច្រកទ្វា​(​តន់ ហន់​)​មួយរូប​ប្រព្រឹតបទល្មើស​ ​ជួញដូ​ថ្នាំញៀន​ត្រូវ​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគ​បាល​ខេត្ត​ ​កំពត​បាន​សម្រេចចិត្ត​លប់ឈ្មោះ​ចេញ​ពី​មន្ត្រី​នគ​បាល​ក្របខ័ណ្ឌ​នគ​បាល​ជាតិ​កម្ពុជា​។

​ក្រោយ​ពី​ប្រជុំ​ដាក់​ផែនការ​អំពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​លើក​ទី​១ រួចមក​ នៅវេលា​ម៉ោង​៤,០០​នាទី កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​កម​រា ឆ្នាំ​២០១៧ នេះ​កម្លាំង​អន្ត​រាគ​​ម៍​ពិសេស​ស្នងការ​ខេត្ត​កំពត សហការ​ជាមួយ​កម្លាំង​អធិការនគរបាល​ស្រុក​កំពង់ត្រាច បាន​ចុះប្រ​ត្តិ​ការបង្ក្រាប​មន្ត្រី​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ប្រចាំ​ច្រកទ្វា​(​តន់ ហន់​)​ម្នាក់​ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​ជួញដូរ និង​ចែកចាយ​ថ្នាំញៀន​នៅ​ចំណុច ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច​ស្រុក​កំពង់ត្រាច​ខេត្តកំពត ។​

​ជនសង្ស័យ​ដែល​ជា​មន្ត្រី​នគ​បាល​ជួញដូរ​និង​ចែកចាយ​ថ្នាំញៀន​ខាងលើ ត្រូវ​គេ​ស្គាល់​ ឈ្មោះ​ទូច សុ​មុទ្ទ អាយុ​៤៥​ឆ្នាំ​មាន​ទីលំនៅ​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​

​បើ​តាម​ការបញ្ជាក់​ពី​លោក លក់ ញ៉ាវ ប្រធានការិយាល័យ​នគ​បាល​ព្រហ្មទ័ណ្ឌ​កំរិត​ស្រាល​ នៃ​ស្នងការ​ខេត្ត​កំពត​បាន​អោយដឹង​ថា ជនសង្ស័យ​ជួញដូ​និង​ចែកចាយ​ថ្នាំញៀន​ដែល​ជា​មន្ត្រី​នគ​បាល​ខេត្ត​ខាងលើ ត្រូវបាន​គេ​​ដាក់​កម្លាំង​ផ្ទៃក្នុង​សើ​ប​ជា​យូ​ណាស់​មក​ហើយ​ទម្រម​និង​ធ្វើ​ការបង្ក្រាប​បាន​នោះ​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ត្រូវ​កម្លាំ​អន្តរាគមន៍ពិសេ​ស ស្នងការ​នគ​បាល​ខេត្ត​រឹបអូស​បាន​ម៉ា​ទឹកកក​ជាច្រើន​កញ្ចប់​ដែល​មាន​ទម្ងន់​ចំនួន​ប្រមាណ​ជា ៨ ជី​ឯ​ណោះ ។​

​ជុំវិញ​ករណី​ដែល​មន្ត្រី​នគ​បាល​នៃ​ស្នងការ​ខេត្ត​ប្រចាំ​នៅ​ច្រកទ្វា​(​តន់ ហន់​)​ដែល​បាន​ប្រព្រឹត​បទល្មើស​ជួញដូ​ថ្នាំញៀន​ខាងលើ ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងកា​នគរបាល​ខេត្ត​កំពត​លោក​បាន​សម្រេចចិត្ត​លប់​ឈ្មោះ​មន្ត្រីនគរបាល​ដែល​មានឈ្មោះ ទូច សុ​មុទ្ទ នោះ​ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ​កម្ពុជា ។​

​ឯកឧត្តម​បាន​បន្តទៀតថា យើង​នឹង​មិន​យោគយល់​ជាដាច់ខាត ចំពោះ​ជន​ណា​ដែល​ប្រើប្រាស់​និង​ជួញដូ​ថ្នាំញៀន ដែល​បង្ក​ផលប៉ះពាល់​ដល់​សង្គមជាតិ​នោះ លោក​បន្ត​ទៀត​ថា មន្ត្រី​ដែល​ជា​ជនសង្ស័យ​ជួញដូរ​ថ្នាំញៀន​ខាងលើ លោក និង​ក៏​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់វិធានកា​ទៅតាម​និតិ​វិធី​ច្បាប់ មិន​អាច​លើកលែង​ឬ​បន្ថយទោស​បាន​នោះទេ ៕
​ដោយ ឡុង សា​រេ​ត​

 

Filed in: ខេត្តកំពត, ព័ត៌មានជាតិ, ព័ត៌មានថ្មី