មណ្ឌលគិរី ÷ នៅរសៀល ថ្ងៃព្រហស្បត្តិ៍ ១៥កើតខែ ផល្គុនឆ្នាំឆ្លូវត្រីស័ក.ព.ស២៥៦៥នាវេលាម៉ោង០៣រសៀលលោកឧត្តមសេនីយ៍ត្រី សៅ សាវ៉ាត ស្នងការរងផែនធនធានមនុស្សតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តព្រម
ទាំងអស់លោកលោកស្រីជាស្នងការរងលោកអធិការនគរបាលស្រុកកោះញែក។ បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ
នគរបាលខេត្តមណ្ឌលគិរីទៅប្រគល់ជួនដល់ក្រុមគ្រួសារលោកអនុសេនីយ៍ទោ ឡាំ សុទិន នាយរងនគរបាលប៉ុស្តិ៍ណងឃីលិកឃុំជីមាត្រស្រុកកោះញែកខេត្តណ្ឌល
គិរី។ ដែលក្រុមគ្រួសារឪពុកម្តាយបានទទួលរងគ្រោះក្នុងករណីអគ្គីភ័យបណ្តាលអោយឆេះផ្ទះចំនួន១ខ្នង ដែលមាន ទំហំ ១២ម៉ែត្រ×១៦ម៉ែត្រកាលពីថ្ងៃទី១៦ខែមិនាឆ្នាំ២០២២ ស្ថិតនៅ ភូមិពូរ៉ាប៉ែត ឃុំត្រង់តេះស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នាពេលថ្មីៗកន្លងមកនេះ។
ដោយមានការយកចិត្តទុកដាក់ពីសុខទុក្ខរបស់កម្លាំងដែលជួបទុក្ខលំបាកក្នុងករណីជួបគ្រោះអគ្គីភ័យខាងលើនេះឯកឧត្តមឧត្តមសេនីយ៍ទោស្នងការបានចាត់ក្រុមការងារនាំយកអំណោយមួយចំនួនផ្តល់ជូនរួមមាន÷
១. ថវិកា ចំនួន ១.២០០.០០០៛(មួយលានម្ភៃមុឺនរៀល), អង្ករចំនួន ១០០គីឡូក្រាម, ទឹកត្រីចំនួន ០២ យួរ ,ទឹកសុីអុីវ ចំនួន ០២យួរ,ប្រេងឆា ចំនួន ៥លីត្រ,កន្ទេលពូក ចំនួន ០២,ភួយចំនួន០៥,មុងចំនួន០៥ម៉ុង,ទទឹកសុទ្ធ ចំនួន ៤កេះ, អាកុលចំនួន ៥លីត្រ,ម៉ាស់ចំនួន៥ប្រអប់,ជែលលាងដៃចំនួន ៣ដប,សារ៉ុងចំនួន៣,ត្រីខចំនួន៣យួរ,។
-មុននិងបញ្ចប់ក្រុមគ្រួសារលោកអនុសេនីយ៍ទោ ឡាំ សុទិន បានសម្តែងនូវសេចក្តីត្រេកអរយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តនិងក្រុមការងារដែលបានយកអំណោយមកផ្តល់ជូនក្រុមគ្រួសាររបស់លោកដែលជួបទុក្ខលំបាកនាពេលនេះផងដែរ។