ខេត្តព្រះសីហនុ ៖ ពិធីនេះ ប្រព្រឹត្តទៅនៅសាលប្រជុំ សាលាខេត្តព្រះសីហនុ កាល ពីថ្ងៃទី ១១ ខែមករា កន្លង ទៅនេះ លោក ព្រំ សុខា រដ្ឋ លេខាធិការក្រសួងមហាផ្ទៃ តំណាងឱ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញ ជាអធិបតីក្នុងពិធីប្រកាស តែងតាំងលោក ជាវ វិជ្ជាក់ ជាអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ជំនួស លោក សុខ ផន ដែលត្រូវចូល និវត្តន៍ ដោយមានការចូលរួម ជាកិត្តិយសពីប្រតិភីអមដំណើរ គណៈអធិបតីលោក ដាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាអភិបាលរងខេត្ត ព្រមទាំងអស់លោក-លោក ស្រីជាអភិបាលអភិបាលរង ក្រុង-ស្រុក មន្ត្រីរាជការពីមន្ទីរ អង្គភាពជុំវិញខេត្តកងកម្លាំង ប្រដាប់អាវុធបានចូលរួមផង ដែរ ។
ការតែងតាំងអភិបាលរង ខេត្តព្រះសីហនុថ្មីនេះ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មាន ប្រសាសន៍ថាគឺជាការបំពេញ កម្លាំងមន្ត្រីដឹកនាំក្នុងជួរគណៈ អភិបាលខេត្តព្រះសីហនុដើម្បី ជួយការងារតាមផ្នែកនីមួយៗ ដែលបច្ចុប្បន្ននេះកំណើនការ ងារកាន់តែមានច្រើនឡើងៗ សម្រាប់ជម្រុញដល់ដំណើរ ការអភិវឌ្ឍប្រទេសជាតិ តាម រយៈការចូលរួមបំពេញភារកិច្ច របស់រដ្ឋបាលខេត្តព្រះសីហនុ។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានផ្តាំផ្ញើឱ្យមន្ត្រី រាជការគ្រប់លំដាប់ថ្នាក់ទាំង អស់ខិតខំបំពេញភារកិច្ចតាម តួនាទីនិងតាមមុខងារដើម្បី ផ្តល់អត្ថប្រយោជន៍ដល់សង្គម។
ពិធីនេះធ្វើឡើងទៅតាម អនុក្រឹត្យប្រកាសតែងតាំង របស់រាជរដ្ឋាភិបាលលេខ ៖ ១១៦៨ អ/ន/ក្រត-ត ចុះ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ ។
លោក ព្រំ សុខា បាន លើកឡើងអំពីកំណែទម្រង់នៃ គោលនយោបាយនិងការខិត ខំរបស់រាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា ក្រោម ការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាដំណើរការប្រកប ដោយភាពជាក់ស្តែងត្រឹមត្រូវ តាមស្ថានភាពវិវឌ្ឍន៍របស់ រាជធានី-ខេត្ត ។ ចំពោះការ តែងតាំងអភិបាលរងខេត្តនេះ សម្រាប់ខេត្តចំនួន ៦រូប ដើម្បី បំពេញភារកិច្ចទៅតាមតួនាទី និងមុខងាររបស់រដ្ឋបាលខេត្ត ព្រះសីហនុ ។
បន្ទាប់ពីពិធីប្រគល់អនុក្រឹត្យតែងតាំងរួចមក លោក ជាវ វិជ្ជាក់ ដែលទទួលបាន មុខតំណែងជាអភិបាលរង ខេត្តព្រះសីហនុ បានប្តេជ្ញាចិត្ត នៅចំពោះមុខគណៈអធិបតី និងភ្ញៀវកិត្តិយសដែលអញ្ជើញ ចូលរួមថា លោកនឹងខិតខំ បំពេញកាតព្វកិច្ចក្នុងបុព្វ ហេតុបម្រើប្រជាពលរដ្ឋនិង ប្រទេសជាតិឱ្យអស់ពីសមត្ថភាព ជាពិសេសការសម្រួល ជូនប្រជាពលរដ្ឋនូវសេវាសាធារណៈនិងចូលរួមយ៉ាង សកម្មក្នុងសកម្មភាពអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅ ក្នុងខេត្តឱ្យកាន់តេមានភាព រីកចំរើនជាការឆ្លើយតបទៅ នឹងប្រមុខរាជរដ្ឋាភិបាលដែល បានផ្តល់ទំនុកចិត្តនិងតែងតាំង មុខតំណែងនាពេលនេះ ៕