Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

​ប្រកាស​មុខងារ​និង​បំពាក់ ឋានន្តរស័ក្តិ​មន្ត្រី​អាវុធហត្ថ ១២​នាក់ ដើម្បី​រឹតបន្តឹង​សន្តិសុខ​សណ្តាប់ធ្នាប់​

ខេត្ត​រតនគីរី ៖ ប្រកាស​មុខ  ងារ​និង​បំពាក់​ឋានន្តរស័ក្តិ​មន្ត្រី អាវុធហត្ថ​១២​នាក់ ក្នុងនោះ  ថ្នាក់​វរសេនីយ៍ទោ ៤​នាក់ និង  វរសេនីយ៍ត្រី ៨​នាក់ ក្រោម  អធិបតីភាព​លោក​ឧត្តមសេនី យ៍​ត្រី គឹម រស្មី មេបញ្ជាការ  អ​.​ហ​ខេត្តរតនគិរី ។​

​លោក គឹម រស្មី ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​រតនគិរី នៅវេលា​ម៉ោង  ២​រសៀល​ថ្ងៃ​ទី​៩ ខែ​មករា  ឆ្នាំ​២០១៧ ក្នុង​សាលប្រជុំ​ទី បញ្ជាការ​អ​.​ហ​ខេត្តរតនគិរី ។​

​មន្ត្រី​អាវុធហត្ថ​ត្រូវបាន  ប្រកាស​មុខងារ​និង​បំពាក់ ឋានន្តរស័ក្តិ​រួមមាន​លោក​វរសេនីយ៍ឯក ទី ណា​ដែន មេ បញ្ជាការ​រង​អ​.​ហ​ខេត្ត​, លោក​វរសេនីយ៍ឯក កង សារ៉េត  មេបញ្ជាការរង​ទទួលបន្ទុក យុត្តិធ៌ម និង​លោក​វរ​សេនីយ៍ ឯក ឡោ​កថា មេបញ្ជាការ រង​អ​.​ហ​ខេត្ត​ទទួលបន្ទុក  កសាង​កម្លាំង ។ រីឯ​មន្ត្រី​អ​.​ហ  ត្រូវ​ប្រកាស​ឡើង​វរសេនីយ៍ ទោ​មាន​៤​នាក់​រួមមាន លោក  វរសេនីយ៍ទោ មួន សុវណ្ណ ជា​មេបញ្ជាការរង និង​ជា  ប្រធាន​មន្ទីរ​ភស្តុភារ​, លោក  ចាន់ សារិន មេបញ្ជាការរង និង​ជា​ប្រធាន​មន្ទីរ​បច្ចេកទេស​, លោក​វរសេនីយ៍ទោ  ហុង សេងហួរ ប្រធាន​មន្ទីរ  កសាង​កម្លាំង និង​លោក​វរ សេនីយ៍​ទោ គិន វណ្ណា ប្រធាន  មន្ទីរ​យុ​ត្តធ៌ម ។ ចំណែកឯ  ថ្នាក់​វរសេនីយ៍ត្រី​មាន​៨​រូប  រួមមាន លោក​វរសេនីយ៍ត្រី នាង បូ​ណា នាយការិយាល័យ​គ្រឿងញៀន​,​លោក​វរ សេនីយ៍​ត្រី គឹ​ង ស៊ា​ង​លី អនុ ប្រធាន​មន្ទីរ​បច្ចេកទេស​,  លោក​វរសេនីយ៍ត្រី ប៉ែន រតនា  នាយ​ការិយាល័យ​សរុប​, លោក​វរសេនីយ៍ត្រី នី គឹម​ស៊ន់  នាយការិយាល័យ​បច្ចេកទេស  លោក​វរសេនីយ៍ត្រី ណាប់ វណ្ណះ នាយ​ឃ្លាំង​,​លោក​វរសេនីយ៍ត្រី ហាក់ ប៊ុន្នី មេបញ្ជាការ​អ​.​ហ​មូលដ្ឋាន​ស្រុក អណ្តូង​មាស​,​លោក​វរសេនីយ៍ ត្រី រស់ វណ្ណា មេបញ្ជាការ អ​.​ហ​មូលដ្ឋាន​ស្រុក​កូន​មុំ និង  លោក​វរសេនីយ៍ត្រី វ៉ន ឃាន  មេបញ្ជាការ​អ​.​ហ​មូលដ្ឋាន ស្រុក​អូរ​ជុំ ។​

​ថ្លែង​ក្នុង​ពិធី​ខាងលើនេះ  លោក​ឧត្តមសេនីយ៍ត្រី គឹម  រស្មី មេបញ្ជាការ​អ​.​ហ​ខេត្ត រតនគិរី​មានប្រសាសន៍ថា  ការប្រកាស​មុខងារ​និង​បំពាក់ ឋានន្តរស័ក្តិ​នា​ពេល​នេះ​ដោយ សារ​ថ្នាក់លើ​មើលឃើញ​ពី  ការខិតខំ​បំពេញ​ការងារ​របស់ អស់លោក ។ លោក​បន្តថា  ដើម្បី​ប្រសិទ្ធភាព​ការងារ បន្ថែមទៀត អង្គភាព​បាន  ប្រកាស​មុខងារ​ផ្តល់​ជូន​នាយ អ​.​ហ​ឱ្យ​មាន​ការ​ទទួលខុស ត្រូវ​ខ្ពស់ ។​

​លោក​ឧត្តមសេនីយ៍ត្រី គឹម រស្មី បន្ថែមថា បន្ទាប់​ពី  ទទួលបាន​មុខងារ និង​ឡើង ស័ក្តិ ត្រូវ​ខិតខំ​បំពេញ​តួនាទី  ភារកិច្ច​របស់​ខ្លួន​គោរព​វិន័យ កម្លាំង​អ​.​ហ​ធ្វើការ​បំរើ​ប្រទេសជាតិ បំរើ​ប្រជាពលរដ្ឋ  ជាពិសេស​នោះ​ការពារ​រក្សា  សន្តិសុខ​សណ្តាប់ធ្នាប់​បោះ ឆ្នោត​ឃុំ​-​សង្កាត់​នា​ពេល ខាងមុខ ៕

 

Filed in: ខេត្តរតនគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី