Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ស្វាយ សំអ៊ាង ជួបសម្តែងការគួសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រសួងសុខាភិ បាល ដឹកនាំដោយ លោកជំទាវវិជ្ជបណ្ឌិត ឱ វណ្ណឌីន

នារសៀល​ថ្ងៃសុក្រ ៩កេីត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម ស្វាយ​ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានជួបសម្តែងការគួសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រសួងសុខាភិបាល ដឹកនាំដោយលោកជំទាវវិជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដើម្បីស្វែងយល់អំពីការងារកូវីដ-១៩ និងការរៀបចំផែនការអនុវត្តការងារចាក់វ៉ាក់សាំង និងទប់ស្កាត់បន្ត នៅខេត្តស្ទឹងត្រែង។

ក្នុងឱកាសជួបពិភាក្សា លោកជំទាវ ឱ វណ្ណឌីន បានធ្វើការកោតសរសើរ ដល់ចំណាត់ការរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នូវជម្ងឺកូវីដ-១៩ ដែលជាជំងឺសកលនិង រីករាលដាលពេញពិភពលោក ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ ៖ ស្នើរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្ត ធ្វើការជំរុញការងារចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ជូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ឱ្យមានសន្ទុះកើនលឿនបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ភាពធ្ងន់ធ្ងរ និងការស្លាប់បណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសប្រភេទវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង។

ឯកឧត្តម ស្វាយ សំអ៊ាង បានសម្ដែងនូវការស្វាគមន៍ ចំពោះវត្តមានលោកជំទាវ រដ្ឋលេខាធិការក្រសួងសុខាពិបាល ព្រមទាំងគណៈប្រតិភូ ដែលបានឆ្លៀតពេលដ៏មមាញឹក អញ្ជើញចុះបេសកម្មនៅខេត្តស្ទឹងត្រែង ដើម្បីពិភាក្សាការងារ ស្ដីអំពីវិធានការ ការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ និង ការងារចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ។

ក្នុងនោះឯកឧត្ដម អភិបាលខេត្ត​ បានធ្វើការឯកភាព និងខិតខំជំរុញបង្កើនការងារចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ជូនប្រជាពលរដ្ឋ នៅតាមភូមិ ឃុំ ស្រុក ទូទាំងខេត្តស្ទឹងត្រែង ឱ្យមានសន្ទុះកើនលឿនបានទាន់ពេលវេលា៕

Filed in: ខេត្តស្ទឹងត្រែង, ព័ត៌មានជាតិ, ព័ត៌មានថ្មី