(មណ្ឌលគិរី) ការប្រកួតនៅលើទីលានបរិវេណសាលាបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ ក្នុងក្រុងសែនមនោរម្យ ក្រុមបាល់ទាត់ខេត្តមណ្ឌលគិរី ជាមួយក្រុមបាល់ទាត់ខេត្តព្រះវិហារ ក្នុងការប្រកួតបាល់ទាត់ដណ្តើមយកពានរង្វាន់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន( HUN SEN CUP ) លើកទី១៦ ឆ្នាំ២០២២ នារសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ចប់ការប្រកួតជាលទ្ធផល ក្រុមបាល់ទាត់ខេត្តមណ្ឌលគិរី ៣គ្រាប់ និងក្រុមបាល់ទាត់ខេត្តព្រះវិហារ ២គ្រាប់។
ក្នុងការទស្សនាការប្រកួតនោះដែរ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ៕