Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាវុធហត្ថខណ្ឌព្រែកព្នៅ ទទួលអំណោយម៉ូតូ២គ្រឿង ពីអគ្គនាយកក្រុមហ៊ុន ទូ ពេជ្រ អ៊ិនវេសមិន ឯ.ក

នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២នេះ លោកវរសេនីយ ឯក ភួង សុភី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានទទួលអំណោយជាម៉ូតូ Honda ADV ចំនួន២គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់លោក អ៊ិន រតនា អគ្គនាយកក្រុមហ៊ុន ទូ ពេជ្រ អ៊ិនវេសមិន ឯ.ក។

ឆ្លៀតក្នុងឱកាសនោះលោកវរសេនីយ៍ឯក ភួង សុភី បានថ្លែងអំណរគុណដល់លោកអគ្គនាយកក្រុមហ៊ុន ទូ ពេជ្រ អ៊ិនវេសមិន ឯ.ក ដែលជានិច្ចកាល ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខកងកម្លាំងកងរាជអាវុធហត្ថ។ លោកមេបញ្ជាការអាវុធហត្ថខណ្ឌព្រែកព្នៅ បានបញ្ជាក់បន្តថា ការឧបត្ថម្ភម៉ូតូនៅពេលនេះ អាចជួយសម្រួលដល់ការប្រចាំការល្បាតការពារប្រជាពលរដ្ឋក្នុងភូមិសាស្រ្តឱ្យរឹតតែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

នាឱកាសនោះដែរ លោកក៏បានប្រគល់ជូននូវប័ណ្ឌថ្លែងអំណរគុណ និងជូនពរលោក អ៊ិន រតនា ព្រមទាំងក្រុមគ្រួសារ ឱ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ សុភមង្គលក្នុងគ្រួសារ និងសម្រេចបាននូវគ្រប់កិច្ចការទាំងអស់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ