Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

បែកធ្លាយរឿងអាស្រូវ លោក ម៉ៅ ធនា​រក្ស ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​មណ្ឌល​គី​រី​

​ខេត្ត​មណ្ឌល​គី​រី ៖ សេចក្តីរាយការណ៍​បានអោយដឹងថា អំពើពុករលួយ​នៅ​មន្ទីរ​សាធារណការ​ខេត្ត​មណ្ឌល​គី​រី ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ្ម​មកនេះ បាន​កើតមានឡើង​យ៉ាង​ធ្ងន់ធ្ងរ នឹង​មាន​លក្ខណៈ​ជា​ប្រពន្ធ ក្រោម​ការចាត់ចែង​របស់លោក ប្រធាន​មន្ទីរ ម៉ៅ ធនា​រក្ស នឹង​អនុប្រធាន​មន្ទីរ ឈ្មោះ សន ថា រួម​នឹង​បក្ខពួក​មួយចំនួន​តូច​បំផ្លាញ​ថវិការ​ជាតិ ដោយ​មិន​មាន​អ្នក​ណា​ហ៊ាន​ប៉ះពាល់ ។​

​សេចក្តីរាយការណ៍​បាន​អោយដឹង​បន្ត​ថា នៅក្នុង​មន្ទីរ​មួយ​នេះ​ក្នុង​១​ឆ្នាំៗ បាន​បាត់ លុយ​ដោយ សារ​អំពើពុករលួយ រាប់រយ​លាន​រៀល តាមរយៈ​ការចំណាយ​មិន​ប្រក្រតី​លើ ការ ថែទាំ​ផ្លូវ​នៅក្នុង​ខេត្ត ការជួសជុល​អគារ ការចំណាយ​លើ​ប្រេង សម្ភារៈ​រដ្ឋ បាល​។ ហើយ​ការចំណាយ​ទាំងអស់ ធ្វើឡើង ដោយ ឃុបឃិត​គ្នា​រវាង លោក​ប្រធាន​មន្ទីរ ម៉ៅ ធនា​រក្ស នឹង​លោក​ប្រធាន​ការិយាល័យ​គណនេយ្យ ឈ្មោះ ពេញ សាវុធ ព្រមទាំង​មាន​ការចូលរួម​ពី​លោក សន ថា ដែល​ជា​អនុប្រធាន​មន្ទីរ​ទទួលបន្ទុក​ផ្នែក​សាធារណការ និង​ភាគច្រើន​ចូល​មន្ទីរ​តែ​ថ្ងៃ ដែល​ក្រសួង​ចុះ​ពិនិត្យ ក្រៅពី​នោះ​គាត់​រស់នៅ​ភ្នំពេញ ក្រោមលេស​បេសកកម្ម រត់​ការ​អោយ​មន្ទីរ ។ សម្រាប់​មន្ត្រី​ជាង​៣០​នាក់​នៅក្នុង​មន្ទីរ គឺ​មន្ត្រី​ភាគច្រើន​មិន​ពេញចិត្ត​ទៅនឹង​ការដឹកនាំ​របស់​លោក ម៉ៅ ធន​រក្ស ប៉ុន្តែ​ពួកគាត់​ក៏​មិន​តវ៉ា នឹង​ប្រធាន​មន្ទីរ​រូប​នេះ​ដែរ ដោយសារ​លោក​ប្រធាន គាត់​មាន​ខ្នងបង្អែក​ធំ​នៅ​ភ្នំពេញ ហើយ ដោយសា​អំពើ​ពុករលួយ​មួយ​នេះ រដ្ឋ​បាត​បង់​ថវិកា​រាប់​រយ លាន តែ​លោក​ប្រធាន​មន្ទីរ ម៉ៅ ធន​រក្ស មាន​លុយ​សង់​វិឡា​ធំ​នៅ សង្កាត់​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។​

​ទោះបី​ពួកគេ​មិន​ពេញចិត្ត នឹង​ប្រធាន​មន្ទីរ យ៉ាងណា​ក៏​ពួកគេ ត្រូវតែ​ធ្វើ​អ្វី​តាម​ដែល​ប្រធាន​មន្ទីរ​បញ្ជា​មិន​ហ៊ាន​អោយ​គាត់​ទាស់ចិត្ត​ទេ បើ​លោតែ​លោក​ប្រធាន​ទាស់ ចិត្ត​ច្បាស់​ជា​មាន​រឿង​ធំ​មិន​ខាន ។​ចំពោះ​ក្រុមអធិការកិច្ច នឹង​ក្រុម​សវនកម្ម របស់ ក្រសួង​សាធារណការ មើល​ទៅ​ត្រូវ​នឹង លោក​ប្រធាន​មន្ទីរ បៀ​ប​បាន​ជា​បងប្អូន​គ្នា​អញ្ចឹង ចំពោះ​ការ​ទំនាក់​ទំ​នង់ របស់​លោក​ប្រធាន ម៉ៅ ធនា​រក្ស នឹង​ថ្នាក់​ដឺ​ក​នាំ​ក្រសួង ក្នុង​រត់ការ​សុំ​គំរោង​តែង​ទទួលបាន​ផ្លែថ្កា ហើយ​គំរោង​និមួយៗ លោក​ប្រធាន​មន្ទីរ​បាន​យក​មក​ចែក​គ្នា​ស៊ី​យ៉ាង​ឆ្ងាញ់​បំផុត​។​

​បុគ្គលិក​មន្ត្រីរាជការ​នៅ​មន្ទីរ​សាធារណការ​ខេត្ត​មណ្ឌល​គី​រី ចង់​ឃើញ​ឯកឧត្តម ស៊ុន  ចាន់ថុល  ទេសរដ្ឋមន្ត្រី នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ពិនិត្យមើល អំពើពុករលួយ​ខាងលើនេះ​ផង កុំអោយ​អាង​តែ​ខ្លួន​ជា​បុគ្គល​ស៊ីប្រាក់ខែ​រដ្ឋ និង​អាង​អំណាច​ជា​មេមាន​បក្សពួក នៅ​ក្រសួង ពុករលួយ​តាម​តែ​អំពើ​ចិត្ត ដោយ​មិន​ខ្វល់​កែទម្រង់​ស៊ីជម្រៅ​របស់​រាជ​រដ្ឋភិបាល​៕​

road-broken-1 road-broken-2 srnews-post630

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី