Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

រដ្ឋបាលរាជធានីភ្នំពេញ៖ ការចាក់វ៉ាក់សាំងការពារជំងឺកូវីឌ១៩ ដូសជំរុញ និងដូសមូលដ្ឋានជូនប្រជាពលរដ្ឋ កម្មករជាជម្រើសដ៏ល្អបំផុតក្នុងការការពារជំងឺកូវីដ១៩

ភ្នំពេញ៖ ការចាក់វ៉ាក់សាំងការពារជំងឺ covid-19 ដុសជំរុញជូនប្រជាពលរដ្ឋ ដូចជាកម្មករកម្មការិនីនៅតាមបណ្តារោងចក្រនានានៅក្នុងរាជធានីភ្នំពេញគឺជាជម្រើសដ៏ល្អបំផុត ក្នុងការការពារជម្ងឺរាតត្បាតឆ្លងជំងឺ covid-19 ពិសេស covid 19 ប្រភេទបម្លែង
ថ្មី អូរមីក្រុង។ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ត្រូវជំរុញអោយប្រជាពលរដ្ឋ កម្មកររោងចក្រទាំងអស់ទៅទទួលការចាក់វ៉ាក់សាំងដុសជំរុញនេះឲ្យបានគ្រប់គ្នា។

នេះជាការលើកឡើងរបស់​ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) ស្ដីពីការជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺ covid-19 នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី ០១ខែមិនាឆ្នាំ២០២២នេះ ជាមួយនឹងអាជ្ញាធរខណ្ឌ១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថាការចាក់វ៉ាក់សាំងដុសជំរុញជូនប្រជាពលរដ្ឋក៏ដូចជាកម្មករកម្មការនីរោងចក្រ គឺជាជម្រើសដ៏ល្អបំផុតក្នុងការការពារជំងឺកូវីដ-១៩ ពិសេសប្រភេទអូមីក្រុង។ ករណីនេះ លោកឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសអាជ្ញាធរខណ្ឌដែលមានរោងចក្រនៅក្នុងភូមិសាស្ត្ររបស់ខ្លួនត្រូវបង្កើតក្រុមការងារមួយ ដើម្បីចាក់វ៉ាក់សាំងជូនកម្មករកម្មការិនីនៅតាមរោងចក្រ។ ក្រុមការងារ ត្រូវធ្វើទំនាក់ទំនងជាមួយម្ចាស់រោងចក្រសហគ្រាសនានាដើម្បីទទួលនូវព័ត៌មានថា កម្មករប៉ុន្មាននាក់ដែលមិនទាន់បានទទួលនូវការចាក់វ៉ាក់សាំងដុសជម្រុញនេះ គឺយើងទៅចាក់វ៉ាក់សាំងដុសជម្រុញនេះដល់រោចក្រតែម្តង។

បន្ថែមពីលើនេះ លោកឃួង ស្រេង ក៏បានធ្វើការណែនាំដល់អាជ្ញាធរខណ្ឌសង្កាត់ភូមិធ្វើយ៉ាងណាជំរុញប្រជាពលរដ្ឋអោយទៅចាក់វ៉ាក់សាំងដុសជំរុញនេះឱ្យបានគ្រប់គ្នាផងដែរ ដោយត្រូវធ្វើស្ថិតិឲ្យបានច្បាស់លាស់ ពីប្រជាពលរដ្ឋណាដែលមិនទាន់បានចាក់ ហើយយើងត្រូវធ្វើលិខិតអញ្ជើញឲ្យពួកគាត់ទៅទទួលការចាក់វ៉ាក់សាំងនៅតាមណ្ឌលសុខភាពដែលនៅជិតលំនៅដ្ឋានរបស់ពួកគាត់តែម្តង។

ឯកឧត្ដម​បន្តថា អាជ្ញាធរខណ្ឌ សង្កាត់ ភូមិ ត្រូវជំរុញអាណាព្យាបាលកុមារ អាយុ៣ឆ្នាំទៅ៥ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំង ដុសមូលដ្ឋានអោយបានគ្រប់គ្នាដោយលោកបញ្ជាក់ថា ចាប់ពីថ្ងៃទី២៣ កុម្ភៈ រហូតមកដល់ថ្ងៃទី ថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២២កុមារអាយុ៣ ឆ្នាំទៅ៥ឆ្នាំ ទទួលបានការចាក់វ៉ាក់សាំងប្រមាណជាង ២ម៉ឺននាក់ហើយ តែយើងត្រូវជម្រុញអោយអាណាព្យាបាលនាំ កុមារអាយុ៣ឆ្នាំទៅ ៥ឆ្នាំនេះ ទៅទទួលការចាក់វ៉ាក់សាំងជូនកុមារឲ្យបានគ្រប់គ្នា។

បន្ថែមពីលើនេះ​ឯកឧត្ដម​អភិបាលរាជធានីភ្នំពេញក៏បានជំរុញនិងណែនាំឲ្យអាជ្ញាធរខណ្ឌទាំងអស់ធ្វើការផ្សព្វផ្សាយពីវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមភោជនីយដ្ឋាននានា ដើម្បីឲ្យពួកគាត់ចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩នេះឲ្យបានហ្មត់ចត់។

ក្រៅពីវិធានការដូចជាបង្ការទប់ស្កាត់ជំងឺកូវី-១៩ ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេងក៏បានការណែនាំឲ្យអាជ្ញាធរខណ្ឌទាំងអស់ពង្រឹងឡើងវិញនូវកិច្ចការងាររៀបចំសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរផងដែរ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ