Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ល្បែងស៊ីសងនៅ​ក្នុងទឹកដី​ខេត្ត​សៀមរាប​រីក​ដូច​ផ្សិត​ សមត្ថកិ​ច្ច​គ្មានការ​បង្ក្រាប​

​ខេត្តសៀមរាប ៖ ថ្មីៗ​នេះ សម្ដេច​ក្រឡាហោម ស ខេង បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ឲ្យ​សមត្ថកិច្ច នឹង​មន្ត្រី​ថ្នាក់​ក្រោយ​អនុវត្តន៍ បង្ក្រាប​នូវ​ល្បែងស៊ីសង​គ្រប់​ប្រភេទ ដែរ​កើតមាន​នៅពេល​បច្ចុប្បន្ន ដោយឡែក នៅ​ខេត្ត​សៀមរាប គេ​នៅតែ​សង្កេត​ឃើញ កើតមាន​ល្បែងស៊ីសង យ៉ាង​ពេញ​បន្ទក់ ជាពិសេស ទីតាំង​ល្បែងភ្នាល់​ចាក់បាល់ និង​ល្បែង​ផ្សេងៗ ជាច្រើន​ទៀត ឡាយ​ផ្ទាល់​ពី​កាស៊ីណូ ជ្រក​ក្រោម​ស្លាក អ៊ីនធឺណិត ២៤​ម៉ោង នៅ​ក្រុង​សៀមរាប មិនទាន់​មាន​ការបង្ក្រាប នៅឡើយ​។​
​ដោយ​គេ​អះអាងថា ម្ចាស់​អាជីវកម្ម ភាគច្រើន ជា​សមត្ថកិច្ច បើក​កន្លែង​ល្បែងផ្នាល់​ទាំងនេះ និង​កំពុង​នាំគ្នា​សប្បាយ ប្រមូល​លុយ ដាក់​ហោប៉ៅ ផ្ទុយ​និង​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ជាពិសេស គឺ​ផ្គើន​ទៅនឹង ប្រសាសន៍ សម្ដេច​ក្រឡាហោម សខេង តែម្ដង​។​

​ប្រភព​ពី​មន្ត្រី​តូចតាច សាលាខេត្ត​សៀមរាប បាន​បង្ហើប​ឲ្យដឹងថា​៖ ទីតាំង​ល្បែងភ្នាល់​ចាក់បាល់ និង​ល្បែង​ផ្សេងៗ​ទៀត ឡាយ​ផ្ទាល់​ពី​កាស៊ីណូ​នោះ គេ​ឃើញ​មាន​នៅ​ចំនួន​២​សង្កាត់ ក្នុង​ក្រុង​សៀមរាប គឺ​នៅក្នុង​សង្កាត់​ស្វាយដង្គុំ និង​សង្កាត់​គោកចក មាន​ទីតាំង​ភ្នាល់​ចាក់បាល់ នឹង​ចាក់​បៀ​រ ៣​ទីតាំង គឺជា​របស់​លោក ផ្កាយ​១​ហើយ​ល្បែង​ទាំងនេះ បង្ក​ឲ្យមាន​ភាពក្រីក្រ និង​មាន​អំពើហឹង្សា មាន​ចោរលួច ចោរ​ប្លន់​ជាដើម​។​

​ពាក់ព័ន្ធ​ករណី​ល្បែងស៊ីសង ត្រូវបាន​ប្រជាពលរដ្ឋ នឹង​អាជ្ញាធរ​មូលដ្ឋាន បាន​សម្ដែង​នូវ​ការ​មិន​ពេញចិត្ត នឹង​បាន​លើង​ឡើង​ថា​៖ តើ​ករណី​ល្បែង​កក្រើក ក្នុង​ខេត្ត​សៀមរាប​នេះ លោកស្នងការ នគរបាល​ខេត្ត នឹង​លោក ឃឹម ប៊ុន​សុង ចៅហ្វាយខេត្ត ពិតជា​មិនដឹង​មែន​? ឬ​ក៍​ដឹង តែ​ធ្វើ​មិនដឹង ធ្វើ​មិន​ឭ​? សម្ងំស្ងៀម ទុក​ឲ្យ​ពួកនោះ ងាយស្រួល​ប្រមូល​លុយ យកមក​ដាក់​ហោប៉ៅ សម្រាប់​ទុប​តំណែង​ស្នងការ​? នឹង​តំណែង​ចៅហ្វាយខេត្ត​? តទៅទៀត​? ព្រោះ​ចៅហ្វាយខេត្ត ជា​គណៈបញ្ជាការ​ឯកភាព ក្នុង​ការបង្ក្រាប​បទល្មើស បែ​ជា​មិន​បង្ក្រាប គឺ​សបញ្ជាក់​ឲ្យឃើញ​កាន់តែ​ច្បាស់ ក្នុង​ការផ្គើន ទៅនឹង​បទ​បញ្ជា សម្ដេច​ក្រឡាហោម ស ខេង ដែរ​បាន​ដាក់ឲ្យ អនុវត្តន៍​កន្លងមក​។​

​ប្រភព​ពី​ក្រុម​អ្នកញៀន​និង​ល្បែងស៊ីសង ដែរ​មាន​ឡាយ​ផ្ទាល់​ពី​កាស៊ីណូ បាន​ប្រាប់​អង្គភាព 89​ជាយ​ដែន​អោយ ដឹង​ថា​ពួកគេ​តែងតែ មក​លេង​នៅ​ទីនេះ ជា​រៀងរាល់ថ្ងៃ នឹង​មិន​ភ័យខ្លាច ក្នុងការ​ចាប់ចង ពី​សមត្ថកិច្ច​ផង ត្រាន់​តែ​ថា នៅទីនេះ​ស៊ី​ឆៅ​ពី​អ្នក​មក​លេង​យ៉ាង​ខ្លាំង មិន​ដែរ​បាន​លុយ​ពី​ទីនេះ ច្រក​ហោប៉ៅ​ទៅ​ផ្ទះ​ទេ មកលេង​ទីនេះ អ្នកចាញ់​៧០ ទៅ​៩០ ភាគរយ ឱកាស​អ្នកឈ្នះ តិច​ណាស់ ក្នុង​ម្នាក់ៗ ចូល​ទៅ​ចាក់​បាល់​ក្នុង​១​ថ្ងៃ មាន​អ្នកខ្លះ​ចាញ់​អស់​រាប់រយ​ដុល្លារ រហូត​រាប់​ពាន់​ដុល្លារ ក៍ម​មាន​ដែរ​។​

​ពាក់ព័ន្ធ​ករណី ល្បែងស៊ីសង​ខាងលើ សារព័ត៍មាន​យើង មិន​អាច​ស្វែងរក ការបកស្រាយ​បំភ្លឺ ពី​លោកស្នងការ​នគរបាល​ខេត្ត នឹង​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​បាន​ទេ ដោយឡែក លោក ទិ​ត្យ ណា​រ៉ុង អធិការ​ក្រុង​សៀមរាប នៅពេល​អ្នកយកព័ត៌មាន​យើង ធ្វើ​ការទំនាក់ទំនង​ទៅ​លោក បាន​ប្រាប់ថា ជាប់​ប្រជុំ​នៅ​ស្នងការ ។ អង្គភាព​យើង រង់ចាំ​ការបកស្រាយ​បំភ្លឺ នៅពេល​ក្រោយ ករណី​នេះ​អង្គភាព ជាយ​ដែន​យើង នឹង​ធ្វើ​ការចេញផ្សាយ ជា​បន្តបន្ទាប់ នៅពេល​ក្រោយៗ​ទៀត ៕

game_seamreab

Filed in: ខេត្តសៀមរាប, ព័ត៌មានជាតិ, ព័ត៌មានថ្មី