Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម​ សាយ​ ម៉េងគីម​ សមាជិកយុវជនគណបក្សថ្នាក់កណ្តាល​ និងជាប្រធានក្រុមការងារ​យុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី បានអញ្ជើញធ្វេីបទឧទ្ទេសនាមក្នុងកម្មវិធីបណ្តុះបណ្តាលច្បាប់​ បទបញ្ជា​ និងនីតិវិធីបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥​ ឆ្នាំ២០២២​ នៅមន្ទីរគណបក្សខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖​ ព្រឹកថ្ងៃចន្ទ​ ១២រោច​ ខែមាឃ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី២៨​ ខែកុម្ភៈ​ ឆ្នាំ២០២២​ នៅមន្ទីរគណបក្សខេត្តមណ្ឌលគិរី​ មានរៀបចំកម្មវិធីបេីកវគ្គបណ្តុះបណ្តាលច្បាប់​ បទបញ្ជា​ និងនីតិវិធីបោះឆ្នោត​ ជ្រេីសរេីសក្រុមប្រឹក្សាឃុំ​ សង្កាត់​ អាណត្តិទី៥​ ឆ្នាំ២០២២​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ម៉ែន​ ង៉ុយ​ សមាជិកគណៈកម្មាធិការកណ្តាល​ ប្រធានគណៈប្រចាំការ​ និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី​ជូនដល់​សិក្ខាកាមដែលជាគ្រូបង្គោលចំ​នួន​ ២៥រូបចំណុះគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុង​ ស្រុកទាំង៥នៃខេត្តមណ្ឌលគិរី។

ឯកឧត្តម​ សាយ​ ម៉េងគីម​ បានចូលរួម​ធ្វេីបទឧទ្ទេសនាមអំពី​ ខ្លឹមសារសំខាន់ៗនៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ​ សង្កាត់​ និងច្បាប់ស្តីពីការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់​ ជូនដល់សិក្ខាកាមជាគ្រូបង្គោលទាំងអស់ផងដែរ។

វគ្គបណ្តុះបណ្តាលដែលបានរៀបចំធ្វេីឡេីងពេញមួយថ្ងៃនេះផ្តោតសំខាន់ទៅលេីទិដ្ឋភាពច្បាប់​ បទបញ្ជា​ និងនីតិវិធីនៃការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ​ សង្កាត់​ និងតួនទីភារកិច្ចភ្នាក់ងារ​ និងអ្នកសង្កេតការណ៍ក្នុងដំណេីរការបោះឆ្នោត​ និងរាប់សន្លឹកឆ្នោត។

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី