Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៨៣គ្រួសារ​​ ក្នុងឃុំ​ព្រះ​រំកិល​ ស្រុក​បុរី​អូរស្វាយ​សែន​ជ័យ​

នាព្រឹក​ថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២​ ឯកឧត្ដម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ព្រមទាំងឯកឧត្តម ឈាង ឡាក់ អនុប្រធានកត្តិយស និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវលោក លោកស្រី ដែលជាអនុប្រធានកិត្តិយស សមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក​បុរី​អូរស្វាយ​សែន​ជ័យ​ និងអ្នកស្ម័គ្រចិត្ត បានអញ្ជេីញចូលរួមក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជា​អង្ករ​របស់កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៨៣គ្រួសារ​​ ក្នុងឃុំ​ព្រះ​រំកិល​ ស្រុក​បុរី​អូរស្វាយ​សែន​ជ័យ​ ខេត្តស្ទឹងត្រែង​។

មានមតិសំណេះសំណាលក្នុងពិធីនេះ ឯកឧត្តម ស្វាយ សំអ៊ាង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការព្រួយបារម្ភជាប់ជានិច្ចពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ជាខ្លាំងចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ ជាពិសេសុខទុក្ខរបស់លោកយាយលោកតាដែលជនចាស់ជរា គឺជាការយកចិត្តទុកដាក់ដ៏ខ្ពស់របស់សម្តេចប្រធាន ដែលតែងតែនៅក្បែរប្រជាពលរដ្ឋគ្រប់ពេលវេលា និងបាននាំយកអំណោយទាំងនេះដើម្បីជួយសម្រាលការលំបាកជូនលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបានទាន់ពេលវេលា ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។

សូម​បញ្ជាក់​ថា​ អង្ករ២៥គីឡូក្រាម, មី ១កេស, ត្រីខ១យួរ, ឃីត១កញ្ចប់ (មុង ភួយ សារុង ក្រមា) និងជែលលាងដៃចំនួន១ដប ហេីយ​នោះ​លោក​ ហេង​ លីមហួរ​ អនុប្រធាន​កិត្តិយស​សាខា​ បាន​ផ្តល់​ជូន​អំណោយ​ផ្ទាល់​ខ្លួន​របស់​លោក​ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ នំប៉័ង​៥ដេីម​,ត្រីខ​ ២កំប៉ុង​ ,ទឹក​បរិសុទ្ធ​ចំនួន១​យួរ ផង​ដែរ​៕

 

Filed in: ខេត្តស្ទឹងត្រែង, ព័ត៌មានជាតិ, ព័ត៌មានថ្មី