Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោកមេ​បញ្ជារការរង​ប្រចាំ​ទិស​អូរ​បី​ជាន់​ព្រំដែន កម្ពុជា ថៃ បើ​កភ្លើង​ខៀវ​អោយ​ឈ្មួញ នាំ​ទំនិញ​គេច​ពន្ធ​គ្រប់​ប្រភេទចូលមក​កម្ពុជា​

បន្ទាយមានជ័យ ៖ ​ប្រភព​ពី​ប្រជាពលរដ្ឋ រស់​នៅ​ច្រក​អូ​បី​ជាន់ ខេត្ត​បន្ទាយមានជ័យ បានឲ្យ​ដឹផង​ដែរ​ថា​៖ មិនតែប៉ុណ្ណោះ ច្រក​មួយ​នេះ ក្រៅពី ជ្រូក មាន់ ទារ នឹង​ចំណីអាហារ ខូច​គុណភាព នៅ​មាន​នាំចូល ប្រភេទ​ម៉ូតូ​ក្ដៅ ឡាន​ក្ដៅ គេច​ពន្ធ​តាម​ច្រក អូរ​បី​ជាន់​នេះ នៅពេល​យប់​ផងដែរ​ដោយ​មាន​ការ​ជ្រោង​ជ្រេ​ង ពី​លោក ឃួន ជឿន មេបញ្ជាការរង​? នឹង​កងកម្លាំង នៅ​ប្រចាំ​នៅ​ច្រក​នោះ​? ជា​អ្នកបើក​ច្រក​ឲ្យ​នាំចូល បើ​គិត​ពី​ការ​លំហូរ​ចូល រាល់​ទំនិញ​គ្រប់​សារពើ ក្នុង​មួយ​យប់ៗ លុយ​ហូរ​ចូល​ហោប៉ៅ លោក ឃួន ជឿន នឹង​បក្ខពួក​ខ្លួន រាប់​ម៉ឺន​ដុល្លារ ក្នុង​១​ខែៗ​? ហើយ​ដើរ​អួតអាង​ថា​៖ លុយ​ទាំង​នេះ​យក​ទៅ​បង់​ឲ្យមើល​លើៗ នឹង​សម្រាប់​ផ្គត់ផ្គង់​អង្គភាព​ផង​។​

ប្រជាពលរដ្ឋជាច្រើន​បាន​នាំគ្នា​លើកឡើង នឹង​និយាយ​តៗ​គ្នា​ថា​៖ ច្រក​អូរ​បី​ជាន់ គ្រប់​​គ្រង ដោយ​លោក ឃួន ជឿន មេបញ្ជាការរង ប្រចាំ​ទិស​អូរ​បី​ជាន់ ព្រុំដែន កម្ពុជា​-​ថៃ អាង​ខ្នង​​ លោក ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការ ភូមិ​ភគ​៥ នឹង​លោក ឧត្តមសេនីយ៍ទោ ឯក សំ​អូន ព្រ​ព្រឹត​អំពើពុករលួយ ជា​យូ​ឆ្នាំ​មកហើយ​? មិន​គោរព​ទៅ​តាម​វិន័យ​កងទ័ព មាន​ភារ​:​កិច្ច​ការពារ​ព្រុំដែន បែ​ជា​ឃុបឃិត​ជាមួយ​ឈ្មួញ​? បើក​ច្រក​ឲ្យមាន​នាំ​ទំនិញ​ខុសច្បាប់ នឹង​ចំណីអាហារ​ខូច​គុណភាព ចូល​ស្រុក​ជាច្រើន​? ជាពិសេស​នោះ គេ​សង្កេតឃើញ ការ​លំហូរ​ចូល សត្វ​ជ្រូក មាន់ ទារ យ៉ាង​អនាធិបតេយ្យ ពី​ប្រទេស​ថៃ ចូលមក កម្ពុជា នៅពេល​យប់ យ៉ាង​គគ្រឹកគគ្រេង ដោយ​គ្មាន​ការទប់ស្កាត់​ឡើយ​? ជា​ថ្នូរ​ទៅនឹង ផលប្រយោជន៍ លាភ​សាក្ការៈ កើប​លុយ ប្រមូល​ដាក់​ហោប៉ៅ ចែកគ្នា​?​។​

​ប្រភព​ខាងលើ​បាន​បន្តថា​៖ ការ​បែកធ្លាយ​រឿង​ពុករលួយ​ចេញ​មក​ខាងក្រៅ​នេះ ហើយក៍​ដល់ដៃ​អ្នកព័ត៌មាន ដោយសារ ការចែក​ផលប្រយោជន៍ លុយ​ក្រោម​តុ មិន​ស្មើគ្នា​? អាង​ខ្លួន​ជា​មេបញ្ជាការរង ស៊ីដាច់​ម្នាក់ឯង ហើយ​លោ ឃួន ជឿន ថា​លុយ​នេះ​យក​ទៅ​បង់​ឲ្យ​មេៗ​លើ​? ។

​ការ​ធូ​រលុុង មាន​ការបើកឲ្យ​លំហូរ​ចូល ជ្រូក មាន់ ទារ នឹង​ទំនិញ ចំណីអាហារ ចូល​យ៉ាង​គគ្រឹកគគ្រេង នឹង​អានាធិបតេយ្យ យ៉ាងនេះ ពលរដ្ឋ​ក្នុង​ខេត្ត​មាន​ជ័យ​ទាំងមូល មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ពី​លំហូរ​នាំ​សត្វ​មាន់ ទារ ជ្រូក ពី​ប្រទេស​ថៃ ចូល​តាម​ច្រក​អូរ​បី​ជាន់ ដោយ​គ្មាន​ឃើញ ធ្វើការ​ត្រួតពិនិត្យ ពី​មន្ត្រី​បសុពេទ្យ មុន​នឹង​អនុញ្ញាត ឲ្យ​នាំ​សត្វ​ទាំងនេះ​ចូល​ឡើង គឺ​នាំ​ចូល​ដោយ​រលូន ធ្វើឲ្យ​បាត់បង់​ថវិកា​ចំណូ​រដ្ឋ រាប់សិប​ម៉ឺន​ដុល្លារ ក្នុង​១​ឆ្នាំៗ នឹង​បង្ក​ការប៉ះពាល់ ដល់​សុខភាព ពលរដ្ឋ ដែ​ជា​អ្នក​ទទួល​ទាន​ទៀតផង​។​

​ទង្វើ​បែប​នេះ មានតែ​អង្គភាព ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ ទេសរដ្ឋមន្ត្រី ឱម យិន​ទៀន ដាក់​មន្ត្រី​ចុ​ុះ​អង្កេត ភាពមិនប្រក្រតី លោក ឃួន ជឿន មេបញ្ជាការរង ជាបន្ទាន់ ព្រោះ​ពលរដ្ឋ មើលឃើញថា លោក​តែងតែ​​មាន​ស្នាដៃ​កន្លងមក ក្នុង​ការបង្ក្រាប ទៅលើ​ជន​ខិលខូច ពុករលួយ មិន​ថា ឯកឧត្តម ឬ​ផ្កាយ​ឡើយ ត្រូវបាន​លោក យកមក​ដាក់ ទោសទណ្ឌ​ទាំ​អស់ ឲ្យតែ​រកឃើញ ថា​មាន​ការពាក់ព័ន្ធ ។​

​ពាក់ព័ន្ធ​ករណី​ខាងលើ សារព័ត៍មានយើង​មិនអាច​ស្វែងរក ការបកស្រាយ​បំភ្លឺ​ណាមួយ ពី​ការចោទប្រកាន់ លោក ឃួន ជឿន ប្រព្រឹត​អំពើ​ពុករលួយ​ទេ អង្គភាព​យើង​រង់ចាំ ការបកស្រាយ​បំភ្លឺ​នៅពេល​ក្រោយ ។ សូមបញ្ជាក់ បើ​គ្មាន​ការបកស្រាយ​បំភ្លឺ​ទេ អង្គភាព​យើង នឹង​រក​ប្រភព​ឲ្យ​កាន់តែ​ច្បាស់ ធ្វើ​ការចេញផ្សាយ ជា​បន្តបន្ទាប​ទៀត់ ៕

IMG-20161224-WA0001

Filed in: ខេត្តបន្ទាយមានជ៍យ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី