ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២៤ ខែកុម្ភះឆ្នាំ២០២២
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក មជ្ឈមណ្ឌលជាតិ និងជាអនុប្រធានទី២ អជ្ញាធរមីន អមដំណើរដោយ ឯកឧត្តមអគ្គនាយករង ឯកឧត្តមនាយក នាយដ្ឋាន អញ្ជើញចូលរួមចូលរួមកម្មវិធីខួបលើកទី២៣ នៃទិវាជាតិយល់ដឹងអំពីមីន ២៣កុម្ហះ ក្រោមអធិបតីភាព ឯកឧត្តម លី ធុជ អនុប្រធានទី១ អជ្ញាធរមីន ដែលប្រារព្ធនៅពហុកីឡដ្ឋានជាតិ ទីរួមខេត្តព្រះវិហារ ។
នាឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៍បានអានសារលិខិតដ៍ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាជូនដល់ជនរួមជាតិ ជាពិសេសបងប្អូនដែលកំពុងរស់នៅក្នុងតំបន់រងផល ប៉ះពាល់ដោយសារមីន ឲ្យមានការប្រុងប្រយត្ន័ខ្ពស់ជំពួកគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រឿងផ្ទុះទាំងនោះ សម្ដេចតែងតែចាត់ទុកការបាត់បងជីវិត ពិការ និងរបួសរបស់ប្រជាពលរដ្ឋ ក៍ដូចជាអ្នកដោះមីនថា (ទោះបីការបាត់បង់ជីវិត ឬពិការប្រជាជនសូម្បីតែម្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គឺជាទុក្ខសោក និងជាការសោកស្ដាយបំផុតសម្រាប់ប្រទេសជាតិទាំងមូល) អាជ្ញាធរមីន ក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍ គួរបន្តស្រាវជ្រាវវិធីសាស្រ្តកៀរគរធនធានប្រកបដោយនវានុវត្តន៍ ជាពិសេសជំរុញការចូលរួមពីវិស័យឯកជន ក្នុងដំណើរឆ្ពោះទៅរកការសម្រេចបានចក្ខុវិស័យ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥» ៕