សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកនេះបានលើកឡើងថានៅពេលវេលាមកដល់សម្តេចនឹងក្លាយជាឪរបស់នាយករដ្ឋមន្ត្រីនិងបានដាក់បញ្ញត្តិឲ្យចៅរបស់សម្តេចត្រូវតែប្រកួតប្រជែងយកតំណែងនាយករដ្ឋមន្ត្រី២០ឆ្នាំក្រោយ ។
សម្តេចមិនអាចទទួលយកបានទេនៅពេលដែលមានគេប្រមាថភរិយានិងកូនប្រុសរបស់សម្តេច។សម្តេចហ៊ុន សែនបានបន្តចោទជាសំណួរថារឿងអីកូនគេធ្វើបានហើយកូនរបស់សម្តេច ឬចៅរបស់សម្តេចដែលទទួលបានការបណ្តុះបណ្តាលដែរហេតុអ្វីធ្វើមិនបាន? ប៉ុន្តែសម្តេចនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថាបើកូនរបស់សម្តេចធ្វើអំពើអាក្រក់សម្តេចមិនអាចគាំទ្របានទេ ពោលគឺសម្តេចមិនអាចឲ្យគណបក្សប្រជាជនត្រូវបំផ្លាញដោយប្រុសរបស់សម្តេចទេហើយសម្តេចក៏មិនទុកឲ្យប្រជាពលរដ្ឋត្រូវទទួលរងការបំផ្លាញដោយកូនរបស់សម្តេចដែរ។នេះគឺជាការឡើងរបស់សម្តេចហ៊ុន សែន នៅក្នុងឱកាសបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកលើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២២ខែកុម្ភៈនេះ។ដោយសំដៅលើរឿងសញ្ញាបត្រក្លែងក្លាយឬពីរកម្រិតនោះសម្តេចហ៊ុន សែន នៅព្រឹកនេះក៏បានបញ្ជាក់ដែរថា ទោះបីមានការវាយប្រហារមកលើកូនប្រុសរបស់សម្តេចថាទៅរៀននៅប្រទេសលោកខាងលិចទទួលបានសញ្ញាប័ត្រកិត្តិយសក្តី។ប៉ុន្តែសម្តេចសរសើរកូនរបស់អ្នកដែលបង្អាប់កូនរបស់សម្តេចទៅវិញទេ។
យ៉ាងណាក៏ដោយសម្តេចហ៊ុនសែនអះអាងថាលោកមិនអាចទទួលយកបានទេនៅពេលដែលគេប្រមាថភរិយានិងកូនប្រុសរបស់សម្តេចថាជាប្រពន្ធនិងកូនរបស់មេដឹកនាំវៀតណាមហើយបើសម្តេចមិនប្រតិកម្មគឺសម្តេចមិនមែនជាមនុស្សទេ។សម្តេចធ្លាប់បញ្ជាក់ប្រាប់មេដឹកនាំប្រទេសមួយចំនួនថាការចោទប្រកាន់នេះ គឺមិនអាចទទួលយកបាន។ចំពោះរឿងដដែលនេះសម្តេចក៏បានបញ្ជាក់ថាបើអ្នកចោទប្រកាន់ពាក្យទាំងនេះ មិនមានការប៉ះប៉ូវឲ្យសម្តេចទេទោះបីជាតិក្រោយចាប់ជាតិក៏ត្រូវប្រយុទ្ធគ្នានៅពេលនោះព្រោះមិនអាចទទួលយកការប្រមាថបែបនេះទេ។នៅថ្ងៃនេះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូតជប៉ុន, នាយករដ្ឋមន្ត្រី , រដ្ឋមន្ត្រីការបរទេស , រដ្ឋមន្ត្រីការពារជាតិ, អគ្គមេបញ្ជាកងទ័ពរបស់ជប៉ុន ដែលបានស្វាគមន៍ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅប្រទេសជប៉ុន។
សម្តេចតេជោបានថ្លែងថា នាយករដ្ឋមន្ត្រីជប៉ុន គឺពិតជារវល់ណាស់ មិនងាយនឹងទទួលប្រតិភូណាមួយនោះទេ ដូច្នេះការទទួលស្វាគមន៍ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាការបង្ហាញឱ្យឃើញទំនាក់ទំនងពិសេសរវាងកម្ពុជា-ជប៉ុន៕