Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សមត្ថកិច្ច​ចម្រុះបង្ក្រាប​ឃាត់​រថយន្ត​ទាំង​២​គ្រឿង​របស់​លោក ពេជ្រ រិទ្ធសី ដឹកឈើ​លើស​កំណត់​ប៉េសេ​និង​លើស​ទម្ងន់​

ស្ទឹងត្រែង ៖ រថយន្ត​យី​ឌុប​ធុន​ធំ​២​គ្រឿង​ភ្លៅ​៥​ដឹក​ឈើប្រណិត​លើស​កំណត់​ប៉េសេ​និង​លើស​ទម្ងន់​ចេញពី ក្រុមហ៊ុន ហ៊​ង អាញ់ លំផាត់​មាន​ទីតាំង​នៅក្នុង​ទឹកដី ស្រុក​លំផាត់ ខេត្ត​រតនគិរី​ដែល​មាន​លោក ពេជ្រ រិទ្ធសី ជា​ម្ចាស់​ប្រមូល​បាន​ការដេញថ្លៃ​លើ​ព្រៃ​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ខាងលើ នៃ​ដែនជម្រកសត្វព្រៃ​លំផាត់ ឆ្លងកាត់​ខេត្ត​ស្ទឹងត្រែង​ឆ្ពោះ ទៅកាន់​ខេត្ត​ស្វាយរៀង​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ឃាត់ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ ១៦ ធ្នូ ២០១៦ ស្ថិត​នៅ​ចំនុច​ខាង​មុខ​ថ្នាល​បណ្តុះ​កូនឈើ​អូរ​ពងមាន់​ក្នុងភូមិ​រាជនុកូល​សង្កាត់​អូរព​ងមាន់​ខេត្តស្ទឹងត្រែ​ង​។​

​បន្ទាប់​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​អូរ​ពងមាន់​ដាក់​ការសង្ស័យ​អាច​ដឹក​លើស​ប៉េសេ​យក​ឈើ​ទៅ​វាស់វែង​និង​ត្រួតពិនិត្យ​ម្តងទៀត​នៅ​ព្រឹក​ថ្ងៃ​១៧​ធ្នូ​ឈ្នាំ​២០១៦​។​

​សេចក្តី​រាយ​ការណ៏​ឲ្យដឹងថា​រថយន្ត​យី​ឌុប​ដឹកឈើ​ទាំង​២​គ្រឿង​បាន​ដឹក​ចេញពី​ក្រុមហ៊ុន ហ៊ង់​អាញ់ លំផាត់ (​ស្រុក​លំផាត់​)​ដែល​មាន​លោក ឧកញ៉ា រ​ពេជ្រ រិទ្ធសី ជា​ឈ្មួញ​ក្នុង​ការធ្វើ​ជំនួញ​ឈើ​នៅ​រថយន្ត​ខាងលើ ។ ចេញពី​ខេត្ត​រតនគិរី​ឆ្លងកាត់​តាម​ចំនុច​ក្បែរ​ស្ពាន​ស្រែក​ពក​សង្កាត់​ក្បាលរ​មាស​ស្រុក​សេ​សាន្ត​ក្នុង​គោល​យក​ទៅ​ខេត្ត​ស្វាយរៀង ។​

​ប្រភព​អោយដឹងទៀតថា រថយន្ត​ដឹកឈើ​ទាំង​២​នេះ ទី​១​ពាក់​ស្លាក​លេខ​កំពង់ចាម ៣A៣៣៩៩ និង​មួយ​គ្រឿង​ទៀត ពាក់​ស្លាក​លេខ​កំពង់ចាម ៣ អា ៣A ៦១ មាន​ក្បាល​ពណ៌​ស​និង​ទ្រុង​ពណ៏​ខៀវ ។ ហើយ​រថយន្ត​ត្រូវ​គេ​កត់សម្គាល់​ឃើញ​មាន​ដឹក​ឈើ​ជា​ច្រើន​សន្លឹក​ជា​ប្រភេទ​ប៉ា​កកេ សុ​ក្រំ​ជិត​ពេញ​ទ្រុង​រថយន្ត ហើយ​គេ​សង្ស័យ​ថា​អាច​នឹង​លើស​ប៉េសេ និង​លើស​ទម្ងន់​ផងដែរ​។

​រថយន្ត​ដឹកឈើ​ទាំង​២​គ្រឿង​របស់ ឧកញ៉ា​ក្មេង ពេជ្រ​រិទ្ធសី​នៅ​គ្រានេះ ជំនាញ​រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​​កំពុងតែ​​រើ​ឈើ​ទំលាក់ និង​វាស់វែង​ជាថ្មី​ម្តងទៀត​ហើយ​បើ​រថយន្ត​ទាំង​២​នោះ ដឹកឈើ​លើស​កំណត់​ប៉េសេ​ជំនាញ និង​ចាត់ការ​ទៅតាម​និតិ​ធី​ច្បាប់​តែ​បើ​ដឹក​ឈើ​ត្រឹមត្រូវ​តាម​ការកំណត់​របស់​ប៉េសេ ជំនាញ​ដោះលែង​អោយ​ទៅ​វិញ ។ ពាក់ព័ន្ធ​និង​ការឃាត់​រថយន្ត​ទាំង​២​នេះ សមត្ថកិច្ច​ជំនាញ​នៅ​មិនទាន់​បាន​បង្ហាញ​ប៉េសេ របស់​ក្រុមហ៊ុន​ជូន​អ្នក​យក​ពត៏មាន ដើម្បី​ផ្តិត​យក​រូបភាព​បានទេ​ព្រោះ​កំពុងធ្វើការ ៕

 

Filed in: ខេត្តស្ទឹងត្រែង, ព័ត៌មានជាតិ, ព័ត៌មានថ្មី