មណ្ឌលគិរី ៖ ដោយមានកាយកចិត្តទុកដាក់ពីឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តក្នុងការទប់ស្កាត់ ជម្ងឺ កូវីត១៩ដល់កម្លាំងនគរបាលក្នុងខេត្តមណ្ឌលគិរី។
នៅព្រឹក ថ្ងៃចន្ទ១៣កើតខែ មាឃ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៤ ខែ កុម្ភ: ឆ្នាំ២០២២ នាវេលាម៉ោង ៨និង០០នាទីព្រឹកនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ ឯកឧត្តម ឧត្តមសេនីយ៍ ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានដឹកនាំអស់លោកលោកស្រីជាស្នងការរងនិងមន្រ្តីនគរបាលក្រោមឧឱវាតព្រមទាំងលោកមេបញ្ជាការមេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនលេខ ៦២១ ព្រមទាំងលោកមេបញ្ជាការមេបញ្ជាការរងវរសេនាតូចនគរបាលព្រំដែនលេខ ៣០៣ និងមន្រ្តីនគរបាលក្រោមឱវាតទាំងអស់បានចូលរួមក្នុងយុទ្ធនាការចាក់វាក់សាំងការពារជម្ងឺកូវីត១៩. ដូសទី០៤ ឬ ដូសជំរុញ ដល់មន្រ្តីនគរបាលក្នុងខេត្តមណ្ឌលគិរី។
ស្ថិតក្នុងឱកាសនៃការចាក់វាក់សាំងការពារជម្ងឺកូវីដ ១៩ នាឱកាសនោះផងដែរលោកឧត្តមសេនីយ៍ទោ ស្នងការបានមានប្រសាសន៍ណែនាំដល់កម្លាំងនគរបាលទាំងអស់ដែលបានចាក់វាក់សាំងការពារជម្ងឺកូវីត១៩.ដូសទី០៤ ឫ ដូសជំរុញ នាពេលនេះត្រូវយកចិត្តទុកដាក់រក្សាអាណាម័យអោយបានជាប្រចាំដោយលាងដៃនិងសាប៊ូ ឫ ជែលហាមជួបជុំនៅកន្លែងដែលមានមនុស្សច្រើននិងរក្សានូវគម្លាតសុវត្ថិភាពនឹងវិធានការរបស់ក្រសួងសុខាភិបាលបីកុំបីការពារនិងពីរចូលរួមដើម្បីលុបបំបាត់នូវជម្ងឺដ៏កាចសាហាវនេះផងដែរ៕