Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក អ៊ី ចំរើន ប្រធាន​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ បើកដៃ​ឱ្យ​ឈ្មួញ​ដឹក​ឈើ​ចេញ​ទៅ​វៀតណាម តាម​ច្រក​យ៉ាង​គគ្រឹកគគ្រេង !

ខេត្ត​រតនគិរី​ ៖ លោក អ៊ី ចំរើន ប្រធាន​ប៉ុស្តិ៍​ច្រកទ្វារ អន្តរជាតិ​អូរយ៉ាដាវ ដែល​ទើប​ឡើង​ថ្មី កំពុង​បំពេញ​ការងារ តាមរបៀប ជិះសេះ​លែងដៃ ដើម្បី​ប្រមុល​លុយ​ស្រង់ដើម ក្នុងការ​ចាយ​លុយ​ទិញ​ប៉ុស្តិ៍ ក្នុងនោះ មាន​ប្រភព​ចំណូល​ជាច្រើ ន​ដែល​លោក អ៊ី ចំរើន កំពុង​សុខ​ស្រួល ក្នុង​ការ​យក​ទៅ ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន ដូចជា ការ​គាប​ជំរិត​ប្រជាពលរដ្ឋ ដែល​ដឹក​ជញ្ជូន​កសិផល ទៅ​លក់​នៅ​វៀតណាម រួម​ទាំង​ការឃុបឃិត អោយ​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញ​តាម ច្រករបៀង​ភូមិ​ភិ និង​ច្រករបៀង ភូមិ​ឡំ និង​ច្រកទ្វារ​អន្តរជាតិ អូរយ៉ាដាវ យ៉ាង​គគ្រឹកគគ្រេង ដែល​ភាព​អសកម្ម​ទាំងនេះ ទាមទារ​ឱ្យ​ថ្នាក់លើ កោះហៅ លោក អ៊ី ចំរើន ទៅ​សួរនាំ ឬ​ដាក់​ពិន័យ​ផង​។​

​ប្រជាពលរដ្ឋ ដែល​រកស៊ី ដឹកជញ្ជូន​កសិផល មាន​ដំឡូង​មី​ជាដើម ចេញ​ទៅ​លក់ នៅ​វៀតណាម ត្រូវ កូនចៅ​លោក អ៊ី ចំរើន គាប​ជំរិត​ឱ្យ​បង់ប្រាក់ ក្នុង​ឡានធំ ២០​ម៉ឺន​រៀល ទៅ ២៥​ម៉ឺន​រៀល ឡានតូច​កែឆ្នៃ​១០ ម៉ឺន​រៀល ទៅ ១៥​ម៉ឺន​រៀល ព្រមទាំង​មាន​ដែក ចាក់​រាវរក​ឈើ រំខាន​ការរកស៊ី​ជាច្រើន​ម៉ោង​។ តែ​ចំពោះ​រថយន្ត ដឹក​ឈើ​ខុសច្បាប់​វិញ មិន​មាន​ការ ចាក់​រាវ ឬ​ពិនិត្យ​អ្វី​នោះ​ទេ ព្រោះ​មេការ​ឈ្មួញ​ឈើ បាន​រត់ការ​បង់លុយ រួច​អស់​ទៅហើយ​។ លើស​នេះ​ទៀត ចំពោះ ពលរដ្ឋ​ឆ្លងដែន ទៅ​ប្រទេស​វៀតណាម មាន​ប៉ាស្ពែរ ចេញ​បង់ ៥​ដុល្លារ ចូល​បង់ ៥​ដុល្លារ សរុប​១០​ដុល្លារ ចំពោះ​ពលរដ្ឋ គ្មាន​ប៉ាស្ព័​របង់ ២០​ដុល្លារ ទាំង​ទៅ​ទាំង​មក​។

​មន្ត្រី​ក្រោមបង្គាប់ បាន​ប្រាប់​ឱ្យដឹងថា ប្រាក់​ចំណូល​ទាំងអស់ គឺ​យក​ជូន​លោក អ៊ី ចំរើន ដែល​ជា​មេ​ប៉ុស្តិ៍ គ្មាន​នរណា​ហ៊ាន​កិប​កេង សូម្បីតែ​មួយ​រៀល​។​ប្រជាពលរដ្ឋ បាន​អះអាង​ថា ជាគោលការណ៍ ការដឹកជញ្ជូន​កសិផល មិន​តម្រូវ​ឱ្យមាន ការបង់ពន្ធ ឬ​បង់ថ្លៃ​ផ្លូវ ឱ្យ​ក្រុម​កុងត្រូល​ជជុះ​នោះ​ទេ ប៉ុន្តែ​លោក អ៊ី ចំរើន បាន​ចាត់តាំង មន្ត្រី​របស់​គាត់​ឱ្យ​ចុះ​ប្រមូល​លុយ ពី​រថយន្ត​ដឹក​កសិផល យ៉ាង​អនាធិបតេយ្យ ដើម្បី​ប្រមុល​លុយ ស្រង់ដើម​ក្នុង ការទិញ​ប៉ុស្តិ៍ និង​អភិវឌ្ឍន៍​មុខតំណែង​យ៉ាង​រលូន​ល្អ​។

​ដោយឡែក មន្ត្រី​តូចតាច បានឱ្យដឹងថា មួយរយៈ​កន្លងទៅនេះ ឈ្មួញ​បាន​សម្រុក​ដឹកឈើ ចេញ​ទៅ​វៀតណាម តាម​ច្រកទ្វារ អន្តរជាតិ​អូរយ៉ាដាវ យ៉ាង​ពេញបន្ទុក ដោយសារតែ មាន​ការឃុបឃិត​បើកដៃ​ពី​មេៗ​នៅ​ច្រក​នេះ ជាពិសេស​លោក អ៊ី ចំរើន​។ ប្រភព​បាន​ឱ្យដឹងទៀតថា ក្នុង​រយៈពេល ១​ខែ ឈ្មួញ​អាច​ដឹកឈើ​ប្រណីត ចេញ​ទៅ​វៀតណាម ប្រមាណ ១០០​រថយន្ត ហើយ​ពុំ​មាន​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ បង្ក្រាប​នោះ​ទេ​។

​ឈើ​ប្រណីត ដែល​ត្រូវ​គេ​ដឹក តាម​ផ្លូវជាតិ​លេខ​៧៨ ចេញពី​ស្រុក​តា​វែង វ៉ឺ​ន​សៃ និង ស្រុក​កូន មុំ ដោយ​រថយន្ត ប្រភេទ​តា​កូម៉ា វី​ហ្គោ ធូ​នដ្រា ឡិច​ស៊ី​ស សាំង​យ៉ុង និង​ឡង់​គ្រីស័រ ត្រូវបាន​ក្រុម​ឈ្មួញ បង់​ឱ្យ​សមត្ថកិច្ច ប្រចាំ​ច្រក​ព្រំដែន ក្នុង​មួយ​រថយន្ត​ចាប់ពី ៥០ ទៅ ១០០​ដុល្លារ ។

​ប្រភព​ដែល​ស្និទ្ធិ​នឹង​លោក អ៊ី ចំរើន បានឱ្យដឹងថា ក្នុង​១​ខែៗ​លោក អ៊ី ចំរើន អាច​ប្រមូល​លុយ បាន​យ៉ាងច្រើន ពី​ការឃុបឃិត​ឱ្យ​ឈ្មួញ ដឹកជញ្ជូន​ឈើ ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ។​
​សារព័ត៌មាន​យើង​ពុំ​អាច​សុំ​ការបំភ្លឺ​ពី​លោក​ប្រធាន​ច្រក​អូរយ៉ាដាវ អ៊ី ចំរើន បាន​ទេ​ក្នុង​ពេល​នេះ ? ៕

 

IMG-20161210-WA0011 IMG-20161210-WA0013

Filed in: ខេត្តរតនគីរី, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី