Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ខៀវ កាញារីទ្ធ ស្នើដល់ស្ថានីយទូរទស្សន៍ទាំង អស់ឱ្យជួយផ្សព្វផ្សាយស្លាកសញ្ញា-និមិត្តសញ្ញាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នៅគ្រប់កម្មវិធីកីឡារបស់ខ្លួន

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើដល់ស្ថានីយទូរទស្សន៍ទាំងអស់ ឱ្យជួយផ្សព្វផ្សាយស្លាកសញ្ញា-និមិត្តសញ្ញាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅគ្រប់កម្មវិធីកីឡារបស់ខ្លួន ដើម្បីចូលរួមអបអរសាទរដំណើរឆ្ពោះទៅការ រៀបចំព្រឹត្តិការណ៍កីឡាអាស៉ីអាគ្នេយ៍ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣ ខាងមុខ។

ការស្នើរបស់ឯកឧត្តមរដ្ឋមន្ត្រីនៅក្នុងពិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មានស្តីពីការបើកប្រកួតប្រដាល់ CBS គុនខ្មែរជាផ្លូវការរវាងក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយកម្ពុជា CBS និង សហព័ន្ធកីឡា ប្រដាល់គុនខ្មែរ ដែលធ្វើឡើងនៅស្ថានីយ៍ទូរទស្សន៍ CTN ឬស្សីកែវ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២២។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានកោតសរសើរចំពោះ ក្រុមហ៊ុន CBS ដែលបានសហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងការរៀបចំឱ្យមាន ការប្រកួតគុនខ្មែរ នេះឡើង ស្របពេលដែលទូរទស្សន៍ជាតិកម្ពុជា បាននិងកំពុងដំណើរការកម្មវិធីប្រដាល់គុនខ្មែរនេះផងដែរ ដើម្បីលើកស្ទួយកីឡាករប្រដាល់ខ្មែរ ឱ្យកាន់តែមានបទពិសោធន៍ច្រើន ទាំងការប្រកួតក្នុង និងក្រៅប្រទេស តាមរយ:ការចូលរួមគាំទ្រ និងលើកទឹកពីបណ្តាក្រុមហ៊ុន និងសាធារណជនឱ្យកាន់តែច្រើនបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តម ខៀវ កាញារីទ្ធ ដែលជាអនុប្រធាន គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានស្នើដល់ស្ថានីយទូរទស្សន៍ទាំងអស់ ត្រូវដាក់ការផ្សព្វផ្សាយនូវ ស្លាកសញ្ញា-និមិត្តសញ្ញាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នៅគ្រប់កម្មវិធីកីឡារបស់ខ្លួន ដើម្បីជំរុញឱ្យការផ្សព្វផ្សាយនៃដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម របស់កម្ពុជាកាន់តែទូលំទូលាយបន្ថែមទៀត ជាពិសេសយកឆ្នាំ២០២៣ បង្ហាញមុខមាត់កម្ពុជាយើង ក្នុងសតវត្ស២១ ក្រោយពីទទួលបានសន្តិភាពពេញលេញ។

ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា នៅក្នុងកម្មវិធីកីឡារបស់ស្ថានីយ ទូរទស្សន៍ភាគច្រើនមិនមានដាក់បង្ហាញផ្សព្វផ្សាយពីស្លាកសញ្ញា និងនិមិត្តសញ្ញាស៊ីហ្គេម ២០២៣ នោះទេ។ ដូច្នេះ សូមមេត្តារៀបចំលើបញ្ហានេះ ហើយនៅសប្តាហ៍ក្រោយក្រសួងព័ត៌មាននឹងចេញលិខិតមួយណែនាំដល់គ្រប់ស្ថានីយទូរទស្សន៍នានា គឺគ្រប់កម្មវិធីកីឡាទាំងអស់ត្រូវដាក់បង្ហាញផ្សព្វផ្សាយស្លាកសញ្ញា និមិត្តសញ្ញាស៊ីហ្គេម ២០២៣»។

ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជននិងកីឡា បានគាំទ្រ ដែលបានឱ្យបណ្តាញ ផ្សព្វផ្សាយកម្ពុជា ក៏ដូចជាក្រុមហ៊ុនផ្សព្វផ្សាយដ៏ទៃទៀត ចូលរួមទាំងអស់គ្នា ដើម្បីធ្វើការផ្សព្វផ្សាយ Logo Mascot ស៊ីហ្គេម ឱ្យបានទូលំទូលាយដល់ប្រជាជន ស្តីពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលជាព្រឹត្តការណ៍ប្រវត្តិសាស្រ្ត និងមោទនភាពនៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះលើកដំបូង៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ