Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

បុគ្គលិក​កាស៊ីណូ​ហ្គោល​ឌិន​វិច​តូ​រី​យ៉ា​ជាង​១០០​នាក់ នាំគ្នា​ឈរ​តវ៉ា ខណៈ​ពេល​ថៅកែ​អត់ បើក​ប្រាក់ខែ​តាម​ពេល​កំណត់​នៅ​ព្រំ ប៉ៃលិន​

ប៉ៃលិន ៖ បុគ្គលិក​កាស៊ីណូ​ហ្គោល​ឌិន​វិច​តូ​រី​យ៉ា​ជាង​១០០​នាក់ បាន​នាំគ្នា​ប្រមូ ល​ផ្តុំ ឈរ​តវ៉ា​នៅ​ខាង​មុខ​អាគារ ដោយ​ទាមទារ​ឱ្យ​ថៅកែ បើក​ប្រាក់ខែ​ជូន​ពួក​គេ​ដូច​សព្វ​មួ យ​ដង ខណៈ​រៀងរាល់ខែ​តែងតែ​បើក​ជូន​នៅ​ថ្ងៃ​ទី​០៦ ដើមខែ លុះដល់​ខែ​នេះ​លើស​ចំនួន​៣​ថ្ងៃ​ហើយ មិនឃើញ​បើក​ឱ្យ​ទៀត ទើប​នាំគ្នា​តវ៉ា​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​តែម្តង ។ តែ​ក្រោ យមក​ខាង​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន បាន​ធ្វើ​ការសម្របសម្រួល ទើប​ថៅកែ​កាស៊ីណូ​សុំ​បើក​ឱ្យ​ម្នាក់ ២​ពាន់​បាត (​ប្រាក់​ថៃ​) សិន រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​ធ្នូ​ទើប​បើក​ឱ្យ​គ្រប់​ចំនួន​ទាំងអស់គ្នា​តែ​ម្តង ។

ហេតុការណ៍ បុគ្គលិក​កាស៊ីណូ​នាំគ្នា​តវ៉ា បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​នេះ បានកើតឡើ ង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃទី​០៩ ខែ​ធ្នូ ឆ្នាំ​២០១៦ នៅជាប់​នឹង​ច្រក​អន្តរ​ជា តិ​ព្រំ ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។​

​ប្រភព​ព័ត៌មាន​ពី​បុគ្គលិក​កាស៊ីណូ​ប្រុស​ស្រី​ខាងលើ​ជាច្រើន​នាក់ បាន​រៀបរាប់​ឱ្យដឹងថា កាស៊ីណូ​ហ្គោល​ឌិន​វិច​តូ​រី​យ៉ា (Golden Victoria Casino) នេះ ត្រូវបាន​គេ​ប្តូរ​ឈ្មោះ​ចេញ​ពី​ឈ្មោះ ឌ្រី​ម​វ៉ើ​ល (Dream world) កាល​ពី​ថ្មីៗ​កន្លងមក ដោយសារ​ថៅកែ​មុន​ឈប់​ជួល ព្រោះ​ខាតបង់​អស់​លុយ​ជាច្រើន ខណៈ​អ្នកលេង​ល្បែង អត់​សូវ​មាន​ចូល​ទៅ​លេង​ក្នុង​កាស៊ីណូ​មួយ​នេះ ដូច​កាលពី​មុន ព្រោះ​ហេតុផល មាន​កាស៊ីណូ​ថ្មីៗ ជាច្រើន​ទៀត កំពុងបើក​លេង​យ៉ាង​ពាក់​ពពូន ទើប​ភ្ញៀវ​គេ​សម្រុក​ទៅលេង​នៅ​កន្លែង​ថ្មី​ស្ទើរតែ​ទាំងអស់ ដោយ​មាន​ល្បែង​ទំនើបៗ ច្រើនជាង កាស៊ីណូ​មួយ​នេះ ។ ប្រភព​បន្តទៀតថា ក្រោយមក​មាន​ថៅកែ​ជនជាតិ​ចិន បាន​ជួល​អាគារ​កាស៊ីណូ​ខាងលើ ដោយ​ប្តូរ​ឈ្មោះ​ថ្មី ហើយ​ក៏​ជួល​បុគ្គលិក​ប្រុស​ស្រី​ឱ្យ​ចូល​ទៅ​ធ្វើ​ការងារ​នៅ​ទីនោះ​ជាង​១០០​នាក់​ឯណោះ ដោយ​មុនដំបូង​ថៅកែ តែងតែ​បើក​ប្រា ក់​ខែ ជូន​បុគ្គលិក​នៅ​ដើម​ខែ​ជា​រៀងរហូត ។​

​តែ​ចំឡែក​ខ្លាំង ដោយ​មក​ដល់​ថ្ងៃ​ទី​០៩ ខែ​ធ្នូ​នេះ លើស​អស់​រយៈពេល​៣​ថ្ងៃ​ទៅ​ហើយ មិនឃើញ​បើក​ប្រាក់ខែ​ជូន​ពួកគេ ព្រោះ​ពួកគេ​ម្នាក់ៗ ត្រូវការ​លុយ ដើម្បី​បង់​ឱ្យ​ថ្លៃ​បន្ទប់​ជួល និង​ថ្លៃ​ម្ហូបអាហារ ទើប​នាំគ្នា​ទៅ​ឈរ​តវ៉ា​យ៉ាង​គគ្រឹកគគ្រេង​បែប​នេះ​តែម្តង ។​

​ប្រភព​ដដែល​បន្ត​ទៀត​ថា មើល​ទៅ​ពួកគេ​មិន​សង្ឃឹមថា ថៅកែ​កាស៊ីណូ​ខាងលើ​បើ ក​ប្រាក់ខែ​ជូន​បុគ្គលិក​ទាំងអស់​នោះ​ទេ ព្រោះ​មាន​ព័ត៌មាន​ថា ថៅកែ​ចិន​នេះ​បាន​ខាតបង់​អស់​ច្រើន ហើយ​បម្រុង​រត់​ទៅ​ស្រុក​គេ​ម្តងៗ​ដែរ ។ តែ​ទោះបីជា​យ៉ាងណា មុន​នឹង​ត្រឡប់​ទៅវិញ ថៅកែ​កាស៊ីណូ​ខាងលើ ត្រូវតែ​ទទួលខុសត្រូវ ធ្វើតាម​លក្ខ​ខន្ធ​ការងារ ដោយ​បើក​ប្រាក់ខែ​ឱ្យ​ពួកគេ​គ្រប់​ចំនួន​សិន ព្រោះ​ពួកគេ​បាន​ទាក់ទង​ទៅខាង​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​ឱ្យជួយ​អន្តរាគមន៍​រួចរាល់​អស់ហើយ បើ​ពុំ​ដូច្នោះ​ទេ ពួកគេ​នឹង​តវ៉ា​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជាក់​ជា​មិនខានឡើយ ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ​លោក​ភី​ឡងឌី​ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវ​ខេត្ត​ប៉ៃលិន​បានឱ្យដឹងថា មូលហេតុ​ដែល​បុគ្គលិក​កាស៊ីណូ​ជា​ច្រើន​នាំ​
​គ្នា​តវ៉ា​នៅមុ ខ​អាគារ​នោះ​ដោយ​ព្រោះ​ថៅកែ​សន្យា​ថា​បើកប្រាក់​ឱ្យ​ម្តង​ថ្ងៃនេះ ម្តង​ថ្ងៃ​នោះ លុះ​ចាំ​យូរៗ ទៅ​ទ្រាំលែងបាន​ក៏​នាំគ្នា​តវ៉ា ។ លោក​បន្ត​ទៀត​ថា ក្រោយពេល​កើតហេតុ ខាង​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​ខេត្ត​បាន​ចុះ​ទៅ​ធ្វើ​ការសម្របសម្រួល ដោយ​ថៅកែ​កាស៊ីណូ​សុំ បើក​ប្រាក់ខែ​ឱ្យ​បុគ្គលិក​ទាំង​នោះ​ម្នាក់ៗ ចំនួន​២០០០​បាត​(​ប្រាក់​ថៃ​) សិន រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​ធ្នូ ខណៈ​គេ​ផ្ញើ​ប្រាក់​ពី​ប្រទេស​ចិន​មក​ទាន់​ពេល ទើប​បើក​ឱ្យ​គ្រប់​ចំនួន ។ ដូច្នេះ​បញ្ហា​ខាងលើ បាន​ស្ងប់ស្ងាត់​ទៅ​វិញ​ហើយ រហូត​ដល់​ថ្ងៃ​សន្យា​ខាង​លោក​នឹង​ចុះ​ទៅ​ទីនោះ ម្តងទៀត ។

​គួរ​រំលឹក​ផងដែរ​ថា រហូតមកដល់​បច្ចុប្បន្ន​នេះ ល្បែង​កាស៊ីណូ កំពុងតែ​ពេញនិយម​ធ្វើឱ្យ​ប្រជាពលរដ្ឋ និង មន្ត្រីរាជការ​ខ្មែរ​ជាច្រើន​នាក់ ចូល​ទៅ​លេង​ភ្លេច​បាយ​ភ្លេច​ទឹក​ដោយ​អ្នកខ្លះ​ភ្លេច​តួនាទី​របស់​ខ្លួន​ព្រមទាំង​លក់​ខ្ទេច​លក់​ខ្ទី​គ្មាន​ដើម្បី​យកប្រាក់​ទៅ​លេង​ល្បែង​អ្នកខ្លះ​ត្រូវ​គេ​រឹបអូស​យក​ផ្ទះ​
​សម្បែង​អត់​មាន​កន្លែង​រស់នៅ​រត់ចោល​ស្រុក​ថែមទៀត​ផង​។​តាម​ច្បាប់​នៅ​ក្នុង​កាស៊ីណូ​មិន​អនុញ្ញាតិ​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចូលទៅ លេ ង​ល្បែង​នោះឡើយ មាន​តែ​ជន​បរទេស​ប៉ុណ្ណោះ អាច​ចូល​លេង​បាន នេះ​ប្រហែលជា​អាជ្ញា ធរ និង​សមត្ថកិច្ច​មាន​ភាព​ធូររលុង​ពេក មិន​គិតគូរ​រឹតបន្តឹង​នោះឡើយ ។ ដូច្នេះ​ហើយ​យូរៗ ទៅ​អត់​មាន​បរទេស​ច្រើន​ចូល​ទៅ​លេង​ល្បែង​នោះទេ គេ​ឃើញ​មានតែ​ជនជាតិខ្មែរ ។​
​ស សារ៉េត ហៅ សារឿ​ន​

 

IMG-20161210-WA0110 IMG-20161210-WA0108

Filed in: ខេត្តប៉ៃលិន, ព័ត៌មានជាតិ, ព័ត៌មានថ្មី