Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សូមធ្វើការបំភ្លឺចំពោះសាធារណៈជន និងសារព័ត៌មានដែលបានចុះផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ KCTV Cambodia ដែលបានចុះផ្សាយមានខ្លឹមសារ «មានទីតាំងបនល្បែងសង្វៀនជល់មាន់ អាប៉ោង នៅចំណុច អូរតាអានស្ថិតនៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ

មណ្ឌលគិរី៖​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សូមធ្វើការបំភ្លឺចំពោះសាធារណៈជន និងសារព័ត៌មានដែលបានចុះផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ KCTV Cambodia ដែលបានចុះផ្សាយមានខ្លឹមសារ «មានទីតាំងបនល្បែងសង្វៀនជល់មាន់ អាប៉ោង នៅចំណុច អូរតាអានស្ថិតនៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី»។
ក្រោយទទួលបានព័ត៌មានភ្លាម ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានចាត់តាំងកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បានចុះបង្ក្រាបនៅទីតាំងល្បែងស៊ីសងខុសច្បាប់នោះភ្លាម,​ តែដោយសារនៅទីតាំងនោះមានអ្នកយាមផ្លូវមើលផ្លូវគ្រប់ច្រកល្ហកធ្វើឲ្យបែកការមុនកម្លាំងយើងទៅដល់ ក្រុមអ្នកញៀនល្បែងទាំងអស់បានជិះម៉ូតូ​ រថយន្ត​ រត់គេចបាត់អស់ពីកន្លែងកើតហេតុតែម្តង។ កម្លាំងយើងក៏បានទៅដល់ចំណុចនោះឃើញថាពិតជាមានសង្វៀងលួចជល់មាន់ដោយខុសច្បាប់ប្រាកដមែន។ ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងយើងបានធ្វើការរុះរើសង្វៀននៅទីតាំងជល់មាន់នោះកម្ទេចចោលទាំងអស់តែម្តង។
សមបញ្ជាក់ថាៈ រយៈពេលកន្លងមកក៏ដូចជាបច្ចុប្បន្ន ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជា និងសេចក្តីណែនាំដ៏ខ្ពង់ខ្ពស់របស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី, ស្នងការដ្ឋាននគរបាលខេត្តយើងខ្ញុំ បានធ្វើផែនការបែងចែកកម្លាំង និងត្រៀមអន្តរាគមន៍ ចុះល្បាតតាមគោលដៅ ដើម្បីការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងចុះល្បាតទប់ស្កាត់បទល្មើសផ្សេងៗជាប្រចាំ ធ្វើឲ្យបទល្មើសនៅទូទាំងខេត្តមានការថយចុះគួរឲ្យកត់សម្គាល់។
ក្នុងនាមថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សូមលើកទឹកចិត្តមហាជន បណ្តាញសង្គមទំនាក់ទំនងផ្សេងៗ និងសូមថ្លែងអំណរអរគុណចំពោះសាព័ត៌មាន KCTV Cambodia ដែលបានចូលរួមសហការផ្តល់ពត៌មានមកសមត្ថកិច្ចយើងខ្ញុំ ធ្វើឲ្យសមត្ថកិច្ចយើងក្តាប់បាន និងចុះអន្តរាគមន៍បង្ក្រាបទាន់ពេលវេលា។
ក្នុងនាមមន្ត្រីអនុវត្តច្បាប់នឹងខិតខំបម្រើប្រជាពលរដ្ឋឲ្យអស់ពីលទ្ធភាព បញ្ញាស្មារតី និងសូមទទួលយកការរិះគន់ទាំងឡាយក្នុងន័យស្ថាបនា ។
អាស្រ័យហេតុនេះ សូមសាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាប។
យើងរួមគ្នា បង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីភូមិឃុំមានសុវត្ថិភាព!
សូមអរគុណ!

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី