មណ្ឌលគិរី ÷នៅព្រឹកថ្ងៃចន្ទ ០៨កើត ខែ បុស្សឆ្នាំ ឆ្លូវ ត្រីស័ក.ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
បានបើកកិច្ចប្រជុំណែនាំស្តីពីការបំពេញសាលាកបត្ររបស់របស់មន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រមទាំងអធិការក្រុងស្រុកទាំងប្រាំនិងកងកម្លាំងវរសេនាតូចនគរបាលព្រំដែនគោកទាំងពីរ ដែលបានចូលរួមសរុប១៧៥នាក់។ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត។
ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ ខេត្តបានអនុញ្ញាតិអោយលោកវរសេនីយ៍ឯក មុំ អុីន នាយការិយាល័យសរុបនិងវិភាគឡើងមានប្រសាសន៍បើកកិច្ចប្រជុំទន្ទឹមនោះផងដែរលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានអនុញ្ញាតិអោយលោកវរសេនីយ៍ឯក ម៉ៅ រិទ្ឋី នាយការិយាល័យបុគ្គលិកឡើងអានសេចក្តីសំរេចតែងតាំងមុខតំណែងនិងផ្ទេរភារកិច្ចនិងតំឡើងឋានន្តរស័កជូនមន្រ្តីនគរបាលខេត្ត។
-បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី សៅ សាវ៉ាត ស្នងការងផែនធនធានមនុស្យបានឡើងពន្យល់ណៃនាំស្តីពីចំនុចមួយចំនួនអោយបានត្រឹមត្រូវនៅក្នុងសាលាកបត្ររបស់មន្រ្តីនគរបាលជាតិអោយបានច្បាស់លាស់និងត្រឹមត្រូវរបស់នាយកដ្ឋានបុគ្គលិកដែលបានណៃនាំ។
-មុននិងបញ្ចប់ឯកឧត្តមឧត្តមសេនីយ៍ទោ ស្នងការបានមានប្រសាសន៍ដល់អស់លោកដែលបានផ្ទេរភារកិច្ចថ្មីនិងតែងតាំងមុខតំណែងថ្មីត្រូវយកចិត្តទុកដាក់ពង្រឹងការងារទៅតាមមុខជំនាញរបស់ខ្លួន។ ជាពិសេសក្នុងយុទ្ឋនាការទប់ស្កាត់នៃការរីករាលនៃជម្ងឺកូវីដ ១៩ថ្មី(អូមីក្រុង)O.ME.GRON លោកឧត្តម
សេនីយ៍ទោស្នងការបានមានប្រសាសន៍បន្តនិង ជំរុញអោយកម្លាំទាំងអស់ត្រូវតែយកចិត្តទុកដាក់បន្តអនុវត្តន៍នូវវិធានការរបស់ក្រសួងសុខាភិបាលបីកុំបីការពានិង ០២ចូលរួម ឲបានម៉ឺងម៉ាត់ដើម្បីប្រជាពលរដ្ឋនិងសង្គមជាតិរបស់យើង។