Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អាជ្ញាធរខេត្តមណ្ឌលគិរី សហការជាមួយយុវជន ស.ស.យ.កខេត្ត អាជ្ញាធរក្រុង រួមគ្នាធ្វើអនាម័យ សំអាតបរិវេណទំនប់ទឹកលើ

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី ០៩ ខែ មករា ឆ្នាំ២០២២ អាជ្ញាធរខេត្តមណ្ឌលគិរី ក្រុមយុវជនស.ស.យ.កខេត្តនិងអាជ្ញាធរក្រុង បានរួមគ្នាប្រមូលសំរាម សំអាតបរិវេណទំនប់ទឹកលើ ដើម្បីធ្វើឲ្យបរិស្ថានជុំវិញតំបន់នោះ ស្អាត គ្មានសំរាម ។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សាយ ម៉េងគីម អភិបាលរងខេត្ត លោក ឈឹម កាន អភិបាលរងខេត្តនិងជាប្រធានស.ស.យ.កខេត្ត ដោយមានការចូលរួមពីប្រធានមន្ទីរ មន្ត្រីបរិស្ថាន អាជ្ញាធរក្រុង ក្រុមយុវជន ស.ស.យ.ក ជាច្រើនរូប ដែលប្រព្រឹត្តទៅនៅបរិវេណទំនប់ទឹកលើ ស្ថិតនៅក្រុងសែនមនោរម្យ ។

ការធ្វើអនាម័យ សំអាតបរិស្ថាន គឺជាកត្តាសំខាន់ណាស់ ដែលត្រូវយកចិត្តទុកដាក់ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងសេចក្តីថ្លៃថ្នូរនៅក្នុងសង្គម ដែលមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងស្ថាប័នពាក់ព័ន្ធ ជាពិសេសត្រូវមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ ។

កម្មវិធីប្រមូលសំរាមនេះ ធ្វើឡើងដើម្បីរៀបចំសោភ័ណភាព អនាម័យ នៅបរិវេណទំនប់ទឹកលើ ដែលជាប្រភពផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងសែនមនោរម្យ និងធ្វើឲ្យតំបន់នេះ ជាតំបន់គ្មានសំរាម មានបរិយាកាសល្អ សម្រាប់ការលំហែរកាយ ហាត់ប្រាណរបស់ប្រជាពលរដ្ឋ ហើយក៏ជាការដាស់តឿនក្រើនរម្លឹក និងជំរុញដល់បណ្តាមន្ទីរអង្គភាព រួមទាំងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមធ្វើអនាម័យ និងថែរក្សាបរិស្ថានឲ្យបានជាប់ជាប្រចាំនៅតាមមូលដ្ឋានរបស់ខ្លួន ជាពិសេស សូមឲ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធ ធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីការគ្រប់គ្រង ការទុកដាក់សំរាម និងសំណង់រឹងឲ្យបានត្រឹមត្រូវផងដែរ។ ម្យ៉ាងទៀត ការប្រារព្វពិធីនេះ នឹងក្លាយជាចរន្តចលករមួយជំរុញឲ្យបុគ្គលម្នាក់ៗ ចេះទទួលខុសត្រូវ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងមិនបោះចោលពាសវាលពាសកាលនៅតាមទីសាធារណៈ ជាហេតុធ្វើឲ្យបាត់បង់សេចក្តីថ្លៃថ្នូររបស់ខ្លួន និងប៉ះពាល់ដល់សោភ័ណ្ឌភាពទីក្រុង ។ ម៉្យាងទៀត ត្រូវរួមគ្នា ការពារបរិស្ថាន កាត់បន្ថយការប្រើប្រាស់ និងការបំពុលដោយប្លាស្ទិកក្នុងកិច្ចគាំពារបរិស្ថាន នៅក្នុងខេត្តមណ្ឌលគិរី ដែលជាខេត្តសម្បូរទៅដោយធនធានធម្មជាតិបៃតងស្រស់បំព្រង ជីវៈចម្រុះ និងសត្វព្រៃគ្រប់ប្រភេទ ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី