Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត ចេញ​អជ្ញាប័ណ្ណអ​នុ​ញ្ញា​ត្តិ​អោយ​ក្រុមហ៊ុន​ឯកជន​មួយចំនួន ធ្វើ​អា​ជី​កម្ម​រ៉ែ​ត្បូង ដោយ​មិន​ព្រួយបារម្ភ​ពី​ការបាត់បង់​ធនធានធម្មជាតិ ដែល​នៅសល់​តិចតួច​

ខេត្ត​ប៉ៃលិន​៖ តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ក៏ដូចជា​មន្ត្រីរាជការ​មួយចំនួន​ក្នុង​ខេត្ត​ប៉ៃលិន  បានឲ្យដឹងថា​៖ មាន​ក្រុមហ៊ុន​ចំនួន​៤ ដែល​បោះ​ទីតាំង​រុករក​រ៉ែ​ត្បួង​ក្នុង​ក្រុង​ប៉ៃលិន និង​ស្រុក​សាលា​ក្រៅ ដោយ​ប្រើប្រាស់​គ្រឿងចក្រ​ធំៗ ចំណែកឯ​ម៉ាស៊ីន​រែង​រ៉ែ​ត្បូង​វិញ សុទ្ធតែ​ជា​ម៉ាស៊ីន ស្វ័យប្រវត្តិ ព្រមទាំង​មាន​លក្ខណៈ​ជា​ទ្រុងទ្រាយ​ធំៗ ដែល​ធ្វើឲ្យ​ពួកគាត់​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ធនធានធម្មជាតិ ដែល​មាន​តិចតួច​នៅក្នុង​ខេត្ត​ប៉ៃលិន​ទាំងមូល ។ ប្រភពព័ត៌មាន ក៏​បាន​បន្ត​ឲ្យដឹង​ដែរថា​៖ ធនធានធម្មជាតិ​ប្រភេទ​រ៉ែ​ត្បួងថ្ម​នៅ​ខេត្ត​ប៉ៃលិន ជា​ប្រភេទ​រ៉ែ​ត្បួង ដែល​គេ​ទទួល​ស្កាល់​ថា​ជា​រ៉ែ​ត្បួង​លេខ​មួយ ប្រចាំ​នៅ​តំបន់​អាស៊ី ហើយ​ដោយសារតែ​ប្រទេស​កម្ពុជា​មាន​សង្គ្រាម​ដ៏​រ៉ាំ​ង​រ៉ៃ​នោះ ទើប​ធ្វើឲ្យ​ក្រុមហ៊ុនធំៗ​មួយចំនួន របស់​ប្រទេស​ថៃ​ឆ្លៀត​ឪ​កាស​ចូលមក​រុករក​រ៉ែ​ត្បួង​យ៉ាង​អាណាធិបតេយ្យ​ក្នុង​ខេត្ត​ប៉ៃលិន  ដោយ​មាន​ការការពារ ពី​ទាហាន​ខ្មែរ​កាលពី​ជំនាន់​នោះ ទើប​ធ្វើ​ត្បួង​ក្នុង​ខេត្ត​ប៉ៃលិន អស់​មួយចំនួន​ធំ​ផងដែរ ។ ប្រភពព័ត៌មាន បាន​បន្តទៀតថា​៖ ពេលនេះ​ក៏​មាន​ក្រុមហ៊ុន​ឯកជន មក​បោះ​ទីតាំង​រុករក​រ៉ែ​ត្បួង​ដោយ​ប្រើប្រាស់​គ្រឿងច​ក្រធំៗ និង​ម៉ាស៊ីន​សុទ្ធសឹង​ជា​ម៉ាស៊ីន​ទំនើបៗ ដែល​ជា​បញ្ហា​ធ្វើឲ្យ​ពួកគាត់​ព្រួយបារម្ភ​ជាខ្លាំង ហើយ​ប្រសិនបើ​អាជ្ញាធរខេត្ត និង​មន្ទីរ​ជំនាញ​មិន​អើ​រពើរ នៅតែ​បណ្តែតបណ្តោយ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើ​ដូចនេះ ច្បាស់​ជា​ថ្ងៃ​អ​នា​គត់​កូនចៅ​ជំនាន់​ក្រោយ​មិន​ស្គាល់​ត្បូង​បរ​ប៉ៃលិន​ទៀត​នោះទេ ។​

​លោក តាំង ប៊ុនហេង ជា​ម្ចាស់​អាជីវកម្ម​រែង​យក​រ៉ែ​ត្បូង  បាន​បញ្ជាក់​ឱ្យដឹងថា ៖ អាជីវកម្ម​រែង​យក​រ៉ែ​ត្បូង​របស់គាត់ គឺ​មាន​ច្បាប់​ត្រឹមត្រូវ ហើយ​មុន​នឹង​លោក​ធ្វើ​អាជីវកម្ម​នេះ គឺ​លោក​បាន ធ្វើ​លិខិត​សុំ​ការអនុញ្ញាតិ​ពី​អាជ្ញ​ធរ​មូលដ្ឋាន ព្រមទាំង​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ទៀត​ផង ។​

​ពាក់ព័ន្ធ​បញ្ហា​ខាងលើ យើង​មិន​អាច​ទំនាក់ទំនង លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បាន​ទេ​នៅ​រសៀល​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០១៦​នេះ ដោយ​ទូរស័ព្ទ​របស់​លោក​ចូល មិន​មាន​អ្នកទទួល ។ ចំណែក លោក សុខ សួន អនុប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត មាន​ប្រសា​ស​ន៏​ឱ្យដឹង​កាលពី​វេលា​ម៉ោង​១២ និង​៣៣​នាទី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៦​នេះ​ថា​៖ អាជីវកម្ម​រែង​យក​រ៉ែ​ត្បូង​នេះ គឺ​ពិតជា​បាន​ទទួល​ច្បាប់​អនុញ្ញាត្តិ​ធ្វើ​អាជីវកម្ម​ពី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ពិតមែន ដោយ​លោក​បាន​បញ្ជាក់ថា​៖ មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត គឺ​ទទួលបាន​សិទ្ធ​ពី​ក្រសួង ក្នុងការ​អនុញ្ញាត្តិ​ចេញ​អាជ្ញាប័ណ្ណ​ឱ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ត្រឹមតែ​ទ្រង់ទ្រាយ​តូច ជា​លក្ខណៈ​គ្រួសារ​តែប៉ុណ្ណោះ​។​ចំពោះ​ក្រុមហ៊ុន​ដែល​ធ្វើ​អា​ជី​កម្ម​រុករក​រ៉ែ​ត្បូង​ក្នុង​ខេត្ត​ប៉ៃលិន មាន​បី គឺ​ក្រុមហ៊ុន​ឈ្មោះ​តាំង ប៊ុនហេង ជា ជនជាតិខ្មែរ មាន​ពីរ​ទីតាំង និង​ក្រុមហ៊ុន​ឈ្មោះ ជា សុភ័ក្ត្រ ជា​ជនជាតិ​ខ្មែរ មាន​មួយ​ទីតាំង​ផងដែរ ចំណែក​ផ្ទៃដី ដែល​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម ជា​ដី​ដែល​មាន​បណ្ណ​កម្ម​សិទ្ធ​ត្រឹម​ត្រួវ​តាមច្បាប់ ទើប​មន្ទីរ​អនុញ្ញាត​ចេញ​ច្បាប់​ឲ្យធ្វើ​អាជីវកម្ម  ។ លោក​ក៏​សំណូមពរ​ដល់​បងប្អួន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ដែល​មាន​ដី​របស់​បងប្អួន​មាន​បណ្ណ​កម្មសិទ្ធ​ស្រប​ច្បាប់ សូម​អញ្ជើញ​មក​ដាក់​ពាក្យ​ធ្វើ​អា​ជី​កម្ម​ចុះ មន្ទីរ​និង​ចេញ​លិខិតអនុញ្ញាត​ជូន​ផង​ដែរ ។​

​សូមបញ្ជាក់​ថា​៖ មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​បាន ចេញ​អាជ្ញាប័ណ្ណ លេខ ១២៦​រ​ថ​.​ប​ល ចុះ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៦ ដោយ​អនុញ្ញាត្តិ​ឱ្យ​លោក តាំង ប៊ុនហេង ជា ជនជាតិខ្មែរ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ធ្វើ​អាជីវកម្ម​រែង​យក​រ៉ែ​ត្បូងថ្ម ដែល​មាន​តម្លៃ ជា​លក្ខណៈ​គ្រួសារ​ស្ថិត​នៅ​ភូមិបរ​ហ៊ុយ សង្កាត់​បរ​យ៉ាខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​លើ​ផ្ទៃដី​សរុប​ចំនួន ១​ហិតា មាន​ទទឹង​ប្រវែង​៨០​ម៉ែត្រ និង​បណ្តោយ​ប្រវែង​១២៥​ម៉ែត្រ រយៈពេល ១​ឆ្នាំ ចាប់ពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៦ រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​កក្ត​ដា ឆ្នាំ​២០១៧ ៕ អត្ថបទ សេង សុវណ្ណារិទ្ធ​

 

IMG-20161204-WA0012 IMG-20161204-WA0011

Filed in: ខេត្តប៉ៃលិន, ព័ត៌មានជាតិ, ព័ត៌មានថ្មី