Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ជំទាវទីមួយបារាំង វ៉ាល់ឡឺរី ទ្រីអឺវេឡឺ ធ្វើទស្សនកិច្ចនៅឥណ្ឌា បន្ទាប់ពីមានភាពមន្ទិលសង្ស័យអំពីឋានៈរបស់លោកស្រី

លោកស្រី វ៉ាល់ឡឺរី ទ្រីអឺវេឡឺ​ ដែលជា​ទីលោក​ជំទាវ​ទីមួយ​​ផ្លូវការ​បារាំង​រូបនេះ គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ឥណ្ឌា ស្រប​ពេល​ដែល​ភាព​មិន​ច្បាស់​លាស់ បន្ត​គ្រប​ដណ្តប់​លើ​ទំនាក់ទំនង​របស់​លោកស្រី ជាមួយ លោក ហ្វ្រង់ស័រ ហូឡង់ ប្រធានាធីបតីបារាំងដែលកំពុងប្រឈមរឿងអាស្រូវសេ្នហាលួចលាក់ ។

លោកស្រី  វ៉ាល់ឡឺរី ទ្រីអឺវេឡឺ នឹងស្ថិតនៅទីក្រុងមុំបៃ ប្រទេសឥណ្ឌា នៅថ្ងៃអាទិត្យនិងថ្ងៃចន្ទ សម្រាប់ដំណើរ ទស្សនកិច្ចមួយ ដែលត្រូវបានរៀបចំនិងឧបត្ថម្ភដោយ ទីភ្នាក់ងារផ្តល់ជំនួយបារាំង(Action Against Hunger) ។ ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា លោកស្រី ត្រូវបានអញ្ជើញ ជាផ្លូវការសម្រាប់ ដំណើរទស្សនកិច្ចនេះ ។

ការអញ្ជើញជាផ្លូវរដ្ឋសម្រាប់ដំណើរទស្សនកិច្ចរបស់លោកស្រី បានកើតឡើង បន្ទាប់ពីភាពមន្ទិលសង្ស័យបានកើនឡើងចំពោះឋានៈរបស់លោកស្រី ចាប់តាំងពី មានការចោតប្រកាន់ថា លោក ហ្វ្រង់ស័រ ហូឡង់ បានលួចមានទំនាក់ទំនងស្នេហារជាមួយស្ត្រីម្នាក់កាលពីពេលថ្មី ។

លោក ហ្វ្រង់ស័រ ហូឡង់  និង លោកជំទាវទីមួយ វ៉ាល់ឡឺរី ទ្រីអឺវេឡឺ មិនបានរៀបការទេ។លោកស្រី វ៉ាល់ឡឺរី ទ្រីអឺវេឡឺ ត្រូវបានដឹកចូលមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីការចោទ ប្រកាន់អំពីរឿងអាស្រូវសេ្នហាលួចលាក់របស់ លោក ហ្វ្រង់ស័រ ហូឡង់ ត្រូវបានចុះផ្សាយកាលពីថ្ងៃទី១០ខែមករា នៅក្នុងទស្សនាវដ្តីបារាំងមួយ ដោយមានរូបថត ជាច្រើន សន្លឹក ក្នុងទស្សនាវដី្តនេះដែលបានបង្ហាញលោក ហ្វ្រង់ស័រ ហូឡង់ បានលួចជួបស្ងាត់ៗជាមួយ នាង ជូលី ហ្គាយែត តារាភាពយន្តបារាំង៕

cy2014_01_25a

Filed in: ព័ត៌មានថ្មី, ព័ត៌មានអន្តរជាតិ