Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ស្វាយ សំអ៊ាង និងលោកជំទាវ បានធ្វើពិធីកាប់ក្របី សែនព្រេន នៅលើភ្នំដោះក្រមុំ ដើម្បីបួងសួងសុំសេចក្តីសុខសប្បាយ

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ រួមទាំងបងប្អូនជនជាតិដើមភាគតិចព្នង (ពូនង) បានជួបជុំគ្នាធ្វើពិធីកាប់ក្របី សែនព្រេន ដើម្បីបួងសួងសុំសេចក្តីសុខសប្បាយ និងចៀសផុតពីជំងឺអសន្នរោគផ្សេងៗ ដល់លោកតាស្រុះ យាយផ្លុំ (ភ្នំដោះក្រមុំ) ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។

ឯកឧត្តម ស្វាយ សំអ៊ាង និងលោកជំទាវ បានសុំឲ្យបារមីរបស់លោកតាស្រុះ យាយផ្លុំ (ភ្នំដោះក្រមុំ) តាមជួយថែរក្សា ការពារលើទឹកដីនៃខេត្តមណ្ឌលគិរី សូមតាមជួយបីបាច់ថែរក្សាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្រ្តីរាជការ ប្រជាពលរដ្ឋ រួមទាំងបងប្អូនជនជាតិដើមភាគតិចទាំងអស់ ឲ្យទទួលបានសេចក្តីសុខសប្បាយ និងចៀសផុតពីជំងឺផ្សេងៗ។
នាឳកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង និងលោកជំទាវ បានឧបត្ថម្ភថវិកាមួយចំនួន និងអាវរងារ ជូនដល់បងប្អូនជនជាតិដើមភាគតិច ដែលបានចូលរួមក្នុងកម្មវិធីនោះផងដែរ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្ទេរភារកិច្ច ឯកឧត្តម ស្វាយ សំអ៊ាង ពីអភិបាលខេត្តមណ្ឌលគិរី ទៅជាអភិបាលខេត្ត ស្ទឹងត្រែង និងផ្ទេរភារកិច្ច ឯកឧត្តម ថង សាវុន ពីអភិបាលខេត្តរតនគិរី ទៅជាអភិបាលខេត្តមណ្ឌលគិរីវិញ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី