Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញទទួលអំណោយជាទេយ្យទានពីព្រះចៅអធិការវត្តសែនមនោរម្យ បរិច្ចាគទេយ្យទាន ដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីចាត់ចែងការងារមនុស្សធម៌នៅក្នុងខេត្ត

មណ្ឌលគិរី៖ នាព្រឹកថ្ងៃសុក្រទី០៧ ខែមករា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំដោយឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិកាសាខា និងឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការ រួមជាមួយនឹងលោក លោកស្រី អនុប្រធានគណៈកម្មាធិការ និងសហការី បានអញ្ជើញទទួលទេយ្យទានពីព្រះចៅអធិការវត្តសែនមនោរម្យ ស្ថិតនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ក្នុងឱកាសនោះដែរ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរអរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះព្រះតេជគុណដែលមានទឹកព្រះទ័យជ្រះថ្លានាំយកនូវទេយ្យទានមនុស្សធម៌ទាំងនេះ ប្រគល់ជូនសាខា ហើយសាខានឹងយកទេយ្យទានទាំងនេះ ទៅចាត់ចែងទៅតាមគោលការណ៍គ្រឹះរបស់ចលនា ជួយជនងាយរងគ្រោះគ្រប់ប្រភេទ និងឆ្លើយតបឲ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា ទេយ្យទានដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត បានទទួលរួមមាន ៖ អង្ករ ១តោន និងមីចំនួន ២៣កេសផងដែរ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី