Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ប្រទេសមីយ៉ាន់ម៉ា និងប្រគល់ជំនួយម៉ាសជាង ៣លាន និងបរិក្ខារពេទ្យដល់រដ្ឋាភិបាលមីយ៉ាន់ម៉ារួចហើយ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងណៃពិដោ នៃប្រទេស មីយ៉ាន់ម៉ា ដោយសុវត្ថិភាពហើយ និងបានប្រគល់ជំនួយម៉ាសជាង៣លាន និងបរិក្ខារពេទ្យជូនប្រទេសមីយ៉ាន់ម៉ារួចហើយ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ដែលពិធីទទួលបដិសណ្ឋារកិច្ចសម្ដេចតេជោ និងគណៈប្រតិភូ និងពិធីប្រគល់ទទួលអំណោយបរិក្ខាពេទ្យនោះ គឺមានការអញ្ជើញចូលរួមពី ឯកឧត្តម វុនណា ម៉ោងល្វីន (Wunna Maung Lwin) រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា។

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងប្រទេសមីយ៉ាន់ម៉ាមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី០៧ និងថ្ងៃទី០៨ ខែមករា។ ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ជំនួយដែលសម្តេចតេជោបានប្រគល់ជូនមីយ៉ាន់ម៉ានេះ រួមមាន៖ ម៉ាស ចំនួន៣លាន, ម៉ាស់ N95 ចំនួន២សែន, វែនតាការពារ ចំនួន១សែន, សំលៀកបំពាក់ការពារសុវត្ថិភាព ចំនួន៣ម៉ឺន, របាំងការពារមុខ ចំនួន៣ម៉ឺន, ស្បែកជើងវែងចំនួន ៣ពាន់សម្រាប់, ម៉ាស៊ីនជំនួយដកដង្ហើម ចំនួន៥០គ្រឿង, ម៉ាស៊ីនតាមដានសញ្ញាជីវិត ចំនួន៥០គ្រឿង និងម៉ាស៊ីនផ្ដល់អុកស៊ីសែនស្វ័យប្រវត្តិ ចំនួន ៥០គ្រឿង ។ នេះជាលើកទី៣ហើយ ដែលរដ្ឋាភិបាលកម្ពុជាបានផ្ដល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ