Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

​នាយ​ប៉ុស្តិ៍​នគរបាលវរ​ព្រំដែន រកស៊ី​ឃុបឃិត​ជាមួយ​ឈ្មួញ បើកដៃ​ឱ្យ​ពលរដ្ឋ​ខ្មែរ ឆ្លងដែន​ខុសច្បាប់ ទៅ​លីឈើនៅ​ទឹកដី​ថៃ ក្នុង​ស្ថានភាព​គ្រោះថ្នាក់​បំផុត​

ខេត្ត​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍ បានឱ្យដឹងថា នាយ​ប៉ុស្តិ៍​នគរបាល​វរ​ព្រំដែន​លេខ​៨២១ ដែល​ឈរជើង​នៅត្រង់​ចំណុច​បង្គោល​ឡាក់​លេខ​៦៨ ក្នុង​ភូមិប​ហ៊ុយ​ត្បូង ស​ង្កា ត់ប​យ៉ាខា ក្រុងប៉ៃលិន បាន​នឹង​កំពុង​តែ​រកស៊ី​ឃិបឃិត​ជាមួយ​ក្រុម​ឈ្មួញ ដោយ​បើកដៃ​និង ជួល​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​លីសែង​ឈើ​នៅ​ក្នុង​ទឹកដី​ប្រទេស​ថៃ​យ៉ាង​គគ្រឹកគគ្រេង ។ ការ​ឆ្លងដែន​ខុសច្បាប់ ចូល​ទៅ​យក​ឈើប្រណិត​ពី​ក្នុង​ប្រទេស​ថៃ ស្ទើរតែ​រាល់ថ្ងៃ​នេះ អស់​រយៈពេល​ជា​យូរ​មក​ហើយ ដោយ​យក​ឈើ​ទៅ​ដាក់​ស្តុក​ទុក​នៅ​ខាងក្រោយ​បន្ទាយ​មួយ​នេះ លុះ​ពេល​មាន​ឱកាសល្អ ក៏​ដឹក​តាម​រថយន្ត​យកទៅ​លក់​តែ​ម្តង ។

​សូមបញ្ជាក់​ថា កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែវិច្ឆិកា កន្លងទៅ ក៏​មាន​សេចក្តីរាយការណ៍​ដែរ​ថា ក្រុម​ឈ្មួញ បាន​ឱ្យ​ប្រជាពលរដ្ឋ​លីសែង​ឈើ​យកទៅ​ដាក់​នៅ​ខាងក្រោយ​បន្ទាយ រួច​លើក​ដាក់​រថយន្ត​ទាំងយប់ ដឹក​ក​ទៅ​ក្រុងប៉ៃលិន បន្ត​ទៅ​ទិស​ខាងកើត ឆ្លងកាត់​ខេត្ត​បាត់ដំបង ដើម្បី​បន្ត​លក់​ឱ្យ​ឈ្មួញ ។

​ប្រជាពលរដ្ឋ​បានឱ្យដឹងថា លោក ស្រី សុខ នាយ​ប៉ុស្តិ៍​បន្ទាយ​វរ​ព្រំដែន​លេខ​៨២១ បាន​ឃុបឃិត​ជាមួយ​ឈ្មួញ ម្នាក់ ឈ្មោះ អឿន រស់នៅ​ក្នុង​ក្រុង​ប៉ៃលិន ដោយ​ជួល​កម្មករ​ខ្មែ រ​ឱ្យ​ចូល​ទៅ​លីសែង​ឈើប្រណិត​រាល់ថ្ងៃ ដូចជា​បេង នាងនួន គ្រញូង នៅក្នុង​ព្រៃ ទឹកដី​ប្រទេស​ថៃ ជា​យូរ​ឆ្នាំ​មកហើយ ។ តែ​គ្មាន​អាជ្ញាធរ ក៏ដូចជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ណា​ម្នាក់ ហ៊ា ន​ចុះ​ទៅ​ធ្វើ​ការបង្ក្រាប​នោះឡើយ ព្រោះ​គេ​មាន​ខ្នង​ធំ​នៅ​ពីក្រោយ ។​

​ប្រភព​បន្តទៀតថា ការចូល​ទៅ​យក​ឈើ​នៅក្នុង​ទឹកដី​ប្រទេស​ថៃ​នេះ ពិតជា​មាន​ការលំបាក​យ៉ាងខ្លាំង ដោយ​ដើរ​ឆ្លង​ពី​ភ្នំ​មួយ​ទៅ​ភ្នំ​មួយ អស់​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ ទើប​វិលត្រឡប់​មក​វិញ ហើយ​ផ្សង​នឹង គ្រោះថ្នាក់​បំផុត បើសិនជា​មាន​ទាហាន​ថៃ ជួប​តាម​ផ្លូវ ឬ​ចាប់បាន គេ​អាច​នឹង​បាញ់​សម្លាប់​ចោល​នៅ​ក្នុង​ព្រៃ​ទីនោះ ព្រាត់ប្រាស​ប្រពន្ធ​កូន ជាក់​ជាមិនខាន ។

​ពលរដ្ឋ​បញ្ជាក់ទៀតថា កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនេះ នគរបាល​ខាងលើ រួមជាមួយ នឹង​ឈ្មួញ បាន​ជួល​កម្មករ​ប្រហែល​៣០ ទៅ​៤០​នាក់ ឱ្យ​ដើរ​ចូល​ទៅ​ក្នុងព្រៃ​ជ្រៅ ដើម្បី​យក​ឈើ​មក​ដាក់​ទុក​នៅ​ក្នុង​ខ្ទម​មួយ​ខាងក្រោយ​បន្ទាយ រួច​ត្រឡប់​ទៅ​វិញ​ទៀត ។ ពួកគាត់​ពិត ជា​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​សុវត្ថិភាព​កម្មករ ដោយ​ព្រោះ​ធ្លាប់​ទទួលដំណឹង​ពី​បណ្តា​ខេត្ត​ផ្សេងៗ ដូចជា ខេត្ត​បន្ទាយមានជ័យ ឧត្តរមានជ័យ ត្រូវបាន​ទា​ហ៊ាន​ថៃ​បាញ់​របួស និង​ស្លាប់​ជាច្រើន​នាក់ ខណៈ​ឆ្លងដែន​ទៅ​កាប់​ឈើ​ក្នុង​ទឹក​ដី​គេ កាលពី​ពេល​ថ្មីៗ កន្លងទៅនេះ ។ ដូច្នេះ បើសិន​ជា​កម្មករ​ទាំង​នោះ​ជួប​បញ្ហា​គ្រោះថ្នាក់ នឹង​គ្មាន​នរណា​ទទួលខុសត្រូវ​នោះឡើយ ពោល​គឺ​គេ​គិតតែ​ពី​ផលប្រយោជន៍​របស់​ខ្លួន​ប៉ុណ្ណោះ ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ខាងលើ​នេះ លោក ស្រី សុខ នាយ​ប៉ុស្តិ៍​នគរបាល​វរ​ព្រំដែន​លេ ខ​៨២១ ត្រង់​ចំណុច​ឡាក់​៦៨ បាន​ឆ្លើយ​បដិសេធ​ឱ្យដឹងថា ខាង​លោក​អត់​បាន​ដឹង​រឿង​នេះ​ទេ ហើយក៏​មិន​បាន​រកស៊ី​ឈើ​ខុសច្បាប់​អ្វី​ជាមួយ​ឈ្មួញ តាម​ដែល​គេ​រាយការណ៍​ប្រាប់​អ្នកសារព័ត៌មាន​នោះដែរ ។

​បើ​តាម​លោក ម៉ៅ វឿន ហៅ ណា​ង នាយករង​ការពារ​តំបន់​ច្រើនយ៉ាង​សំឡូត​ប៉ៃលិ ន បានឱ្យដឹងថា ខាង​លោក​ធ្លាប់​ទទួលបាន​ដំណឹង​នេះ​ជារឿយៗ​ដែរ តែ​នេះ​មិនមែន​ជា​តួនាទី​របស់​ខាង​មន្ត្រី​បរិស្ថាន​នោះឡើយ គឺជា​តួនាទី​របស់​កងទ័ព ឬ​ខាង​នគរបាល​វរ​ព្រំដែន ។ ទោះបីយ៉ាងណា​ក៏ដោយ ខាង​លោក​ក៏​មិន​អនុញ្ញាតិ ឱ្យ​បទល្មើស​ព្រៃឈើ​ឆ្លងដែន​ឆ្វេច​ឆ្វា​ចនៅតាម​ព្រំដែន​នោះ​ឡើយ ព្រោះ​នៅ​ថ្ងៃ​ណា​មួយ​ប្រជាពលរដ្ឋ​ទាំងនោះ​នឹង​ទទួលរង គ្រោះថ្នាក់​ដល់​អាយុជីវិត ហើយ​លោក​នឹង​ធ្វើ​ការបង្ក្រាប​តាម​តួនាទី​របស់​ខ្លួន ដែល​អាច​ធ្វើទៅបាន ។

​ចំណែក លោក ឱម វីរៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប៉ៃលិន បានឱ្យដឹងថា ខាង​លោ ក​អត់​ទាន់​បាន​ទទួល​ព័ត៌មាន​ជាក់លាក់​ណាមួយ​នៅឡើយ​ទេ ។ តែ​បន្ទាប់​ពី​ទទួលបាន​ដំណឹង​នេះ ខាង​លោក​នឹង​ចុះ​ទៅ​ត្រួតពិនិត្យ​មើល ហើយ​បើសិនជា​មាន​ការរកស៊ី​ឆ្លងដែន​ទៅ​លីសែង​ឈើ​ខុសច្បាប់​មែន ខាង​លោក​នឹង​ចាត់ការ​តាម​នីតិវិធី ៕
​ដោយ ៖ នីយ៉ា​

 

IMG-20161202-WA0038 IMG-20161202-WA0039

Filed in: ខេត្តប៉ៃលិន, ព័ត៌មានជាតិ, ព័ត៌មានថ្មី