Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

អ្នកបង់រំលស់ម៉ូតូរងគ្រោះពីរនាក់ប្តីប្រពន្ធយំថ្លែងអំពីការឈឺចាប់ ព្រោះមីក្រូហិរញ្ញវត្ថុChailease Royal ប្រើវិធីរឹបអូសម៉ូតូពីកូនបំណុលសាហាវ មិនខុសពីប្លន់ដោយស្របច្បាប់

អ្នកបង់រំលស់ម៉ូតូពីរនាក់ប្តីប្រពន្ធរួមទាំងម្តាយម្នាក់ផង បានស្រែកទ្រហ៊ោយំគួរអោយអាណោចអធមបំផុត នៅចំពោះមុខអ្នកសារព័ត៌មានយើង កាលពីម្សិលមិញ។ សម្រែកទ្រហ៊ោយំនេះកើតឡើង ព្រោះតែពួកគាត់មានការឈឺចាប់ឥតឧបមាបាន ដោយសារតែ មានមីក្រូហិរញ្ញវត្ថមួយឈ្មោះ Chailease Royal ដែលមានទីតាំងក្រុមហ៊ុនលើផ្លូវព្រះមុនីវង្សជាន់ទី១ ក្នុងភូមិ សង្កាត់ ខណ្ឌ (ក្បែរគល់ស្ពានមុនីវង្ស) បានដកហូតយកមូតូរបស់ពួកគាត់ ដែលបានបងរំលស់អស់៦៦៦$ទៅហើយ(កក់៣៨០$+ បង់រំលស់បាន២ខែ១៧៦$+១១០$សេវាហាងម៉ូតូ)ដោយប្រើវិធីរឹបអូសយ៉ាងសាហាវ ស្របតាមកិច្ចសន្យា និងលិខិតបង្ខំរឹបអូស ដោយគ្មានការយោគយល់ដល់កូនបំណុលបន្តិចឡើយ ក្នុងកាលៈទេសៈកំពុងប្រឈមវិបត្តិគោវុីត១៩ សេដ្ឋកិច្ចគ្រួសារគាត់កំពុងវេទនានេះ មិនតែប៉ុណ្ណោះមីក្រូហិរញ្ញវត្ថុខាងលើប្រើលេសពន្យាពេល(តេមិនលើក លើកមិននិយាយ ភូតភរថាទៅខេត្ត)មិនអោយមានការជួបចរចា របង់លុយដើម្បីយកម៉តូមកវិញយ៉ាងគំរក់ទៀត ។

ជនរងគ្រោះបានអះអាងទាំងខ្សឹកខ្សួលថា៖អំពើរបស់មីក្រូហិរញ្ញវត្ថុ Chaileas Royal ធ្វើបែបនោះ គឺជាការបំពានសិទ្ធិកូនបំណុលហួសហេតុ។ពួកគាត់មិនដឹងថាស្ថាប័នជាអាណាព្យាបាលពួកមីក្រូហិរញ្ញវត្ថុ មានដូចជា ធនាគារជាតិ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ជាដើមអនុញ្ញាត្តអោយមីក្រូហិរញ្ញវត្ថុ ប្រើប្រាស់វិធានការណ៍លើកូនបំណុលដូចជាអំពើចោរប្លន់បែននេះឬដូចម្តេច?ខ្ញុំឈឺចាប់ណាស់។

ជនរងគ្រោះមានឈ្មោះ ថោង ផាតម៉ារី(ប្រពន្ធ)និងឈ្មោះ ខឹមសុខបញ្ញារត្ន័(ប្តី)មានលំនៅផ្ទះលេខ១៦១ ផ្លូវលេខ៤ ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ ក្រុងភ្នំពេញបានរៀបរាប់អោយដឹងថា៖ពួកគាត់ពីរនាក់ប្តីប្រពន្ធបនទៅសុំបង់រំលស់មូតូពីហាងលក់ម៉តូឈ្មោះ ប្រាក់ សម្បត្តិ នៅផ្ទះលេខ ៧៥AE0 ផ្លូវលេខ១៤១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ភ្នំពេញកាលពៅថ្ងៃទី២៨ខែ៧ឆ្នាំ២០២១ ដោយបង់មុនចំនួន៣៨០$ ។ ពួកគាត់បន្តថា៖បន្ទាប់ពីព្រមព្រៀងជាមួយម្ចាស់ហាងមកគាត់បានជ្រើសយកម៉តូម៉ាកscoopyផលិតឆ្នាំ២០២០ក្នុងតម្លៃ២៧០០$ ពីម្ចាស់ហាងយីហោប្រាក់សម្បត្តិដោយព្រមបង់មុន៣៨០$។

ម្ចាស់ហាងម៉ូតូក៏បានជ្រើសរើស មីក្រូហិរញ្ញវត្ថុឈ្មោះ Chaileas Royal អោយពួកគាត់បង់រំលស់ជាមួយគ្នា។ ខណៈនោះបើពួកខ្ញុំដឹងថាជាមីក្រូហិរញ្ញវត្ថុរបស់ពួកចិនពួកខ្ញុំមិនយកម៉ូតូនោះឡើយព្រោះធ្លាប់ល្បីថាពួកអាចិនភាគច្រើនរកសុីថោកទាប អារកកូនបំណុលសាហាវយូរហើយ។ទីបំផុតគឺសាហាវមែន មិនដឹងថាហាងម៉តូ ឈ្មោះប្រាក់ សម្បត្តិ និងមីក្រូហិរញ្ញវត្ថុ Chaileas Royal មានទំនាក់ទំនងរកសុីត្រឹមត្រូវឬរកសុីគប់គឹតគ្នារទុច្ចរឹតឬយ៉ាងណាទេ? តែពួកខ្ញុំចាប់ផ្តើមពីខ្លួនឯងសង្ស័យថា អាចមានហាងម៉ូតូខ្លះរកសុីគប់គឹតជាមួយមីក្រូហិរញ្ញវត្ថុថោកទាប ដែលមានលក្ខណៈរកសុីកម្ចីដូចចោរប្លន់បេះបិត ហើយមីក្រូទាំងនោះអាចកំពុងមានប្រតិបត្តុការរកសុីរបៀបប្លន់រាស្ត្រខ្មែរ ។ ករណីនេះស្ថាប័នពាក់ពន្ធ័គួរចុះត្រួតពិនិត្យជាបន្ទាន់នូវបណ្តាហាងម៉ូតូបង់រំលស់ដែលចាប់យកដៃគូ និងមីកមរូហិរញ្ញវត្ថុដែលមានកិច្ចសន្យាជាលក្ខណៈជាចោរប្លន់ផងទាន!។

អ្នកមានបំណងបង់រំលស់មូតូ កុំចេះតែចង់បានម៉ូតូគេយកទៅជិះទាំងតក់ក្រហល់អោយសោះ។ឆ្លងកាត់មេរៀនខាងលើនេះ តម្រូវអោយអ្នកបង់រំលស់ម៉ូតូ គប្បីជ្រើសហាងលក់ម៉ូតូត្រឹមត្រូវគប្បីជ្រើសរើស មីក្រូហិរញ្ញវត្ថុអំណោផល មិនចេះអារកកូនបំណុល ដើម្បីការពារខ្លួនការពារយានយន្តខ្លួនពេញចិត្តជាមុន មិនមែនចេះចង់បាន គេអោយផមតិតមេដាយប្តិតមិនបើកភ្នែកនោះទេ ព្រោះបចចុប្បន្ននេះអាចមានហាងលក់ម៉ូតូខ្លះ ជាដៃគូជាមួយមីក្រូហិរញ្ញវត្ថុ ធ្វើកិច្ចសន្យារបៀបប្លន់ ខ្លះគ្មានការគ្រប់គ្រងត្រឹមត្រូវទេ ត្រូវជ្រើសរើសមីក្រូហិរញ្ញវត្ថុណាមានកេរ្តិ៍ឈ្មោះល្អ ដែលមានកិច្ចសន្យាមិនដូចកិច្ចសន្យាចោរប្លន់ស្របច្បាប់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី