Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

​លោក សៅ ប៊ុន​រិទ្ធ និង លោក លក្ខរ​មនា កំពុងតែ​ជាន់ក​ពលករ​ខ្មែរ​ចំណាក​ដើម្បី​បំផ្លាញ​សន្លឹកឆ្នោត​គណបក្សប្រជាជនកម្ពុជា

ខេត្ត​បាត់ដំបង​៖ ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ​បានឲ្យដឹងថា​​​បច្ចុប្បន្ននេះ លោក សៅ ប៊ុន​រិទ្ធ ប្រធាន​និង​លោក លក្ខរ​មនា អនុប្រធាន ប៉ូលិស អន្តោប្រវេសន៍​ច្រក ទ្វារ​អន្តរជាតិ​ដូង ខេត្ត​បាត់ដំបង បាន​និង​កំពុងតែ​ត្រូវ ប៉ាន់​តាមរយៈ​ការ​បើកដៃ ឱ្យ​ពលករ​ខ្មែរ   ចំណាកស្រុក​ចេញ ទៅរក​ការងារ​ធ្វើ​នៅ ក្នុង​ប្រទេស​ថៃ   ដោយ​ខុសច្បាប់​ជា​ថ្នូរ នឹង​ការ ទទួលបាន​លាភ​សក្កា​រះ​ចែក​គ្នា​ដាក់ ក្នុង​ហោប៉ៅ​តាមរបៀប​ពុករលួយ​ជា​ប្រព័ន្ធ  ។

​ប្រភព​ខាងលើ​បានឲ្យដឹង​ទៀតថា​ លោក​សៅ  ប៊ុន​រិទ្ធ ប្រធាន នគរបាល​ផ្នែក​អន្តោប្រវេសន៍  ច្រកទ្វារ​ជាតិ​ដូង​ខេត្តបាត់ដំបង​មាន កម្លាំង  ក្រោម​ការគ្រប់គ្រង​ដោយ​លោក​លក្ខរ​មនា​បាន បើក​ច្រក របៀង មួយទៀត​ដែល គេ​និយម ដាក់ ឈ្មោះថា ច្រក​ដើម​ចាន់​គីរី  ស្ថិតនៅ​ខាងលិច​ច្រក​ដូង ឃុំ បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ ដំបង ។​

​អនុប្រធាន​ប៉ូលិសអន្តោប្រវេសន៎៍​លោក​លក្ខរ​មនា ដែល​ជា​ដៃស្តាំ របស់លោក សៅ ប៊ុន​រិទ្ធ  កំពុងតែ​ប្រមូល​ប្រាក់​ពី​ពលករ ចំណាកស្រុក​ដែល​មាន​បំណង  វិលត្រឡប់​មក​ពី​ធ្វើការ​នៅ ប្រទេស​ថៃ​វិញ ក្នុង​ម្នាក់ៗ  ៣០០​បាត និង​ចេញ​ទៅ​ធ្វើ  ការ​នៅ​ប្រទេស​ថៃ​ដោយ​ខុស ច្បាប់​តាម​រយៈ​មេខ្យល់​ក្នុង​ម្នាក់ៗ  ចាប់ពី ២០០០​បាត ទៅ  ២៥០០​បាត ។

​សេចក្តីរាយការណ៍​បាន​ឱ្យ  ដឹងថា ពលករ​ចំណាកស្រុក  ដែល​ត្រឡប់មកវិញ​ក្នុង​ម្នាក់ៗ  ត្រូវបាន​ទាហាន​ថៃ ទារប្រាក់  ២០០​បាត និង​ត្រូវបាន​ក្រុម  ប៉ូលិស​អន្តោប្រសេវន៍​របស់ លោក សៅ ប៊ុន​រិទ្ធ ទាមទារ ប្រាក់​ចំនួន ៣០០​បាត​បន្ថែម ទៀត ទើប​ឱ្យ​ចូល​មក​ទឹកដី កំណើត​របស់​ខ្លួន​វិញ ។​

​ពលករ​ខ្មែរ​ប្រសិនបើ​មិន  បង់​លុយ​ទៅ​ឱ្យ​លោក​លក្ខរ​មនា​ដែលជា​ដៃស្តាំ​របស់ លោក សៅ ប៊ុនរិ​ទ្ធ​ទេ​? គឺ​មិន​អាច ចូល​មក​ស្រុក​កំណើត​ទាន់ពេល  វេលា​នោះទេ​? គឺ​ត្រូវបាន​អាជ្ញាធរ​ទាហាន​របស់​ថៃ គំរាម​ចាប់ វាយដំ​មិន​ខាន​ប្រសិនបើ​យឺត យ៉ាវ​នោះ​? ដោយ​ខ្លាច​អំណាច​របស់​លោក​លក្ខរ​មនា​និង​លោក  សៅ ប៊ុន​រិទ្ធ ពលករ​ខ្មែរ​បាន​សម្រេច  ចិត្ត​បង់លុយ​ឱ្យទៅ​ក្រុមប៉ូលិស អន្តោប្រវេសន៍​រូបនោះ​? តាម រយៈ​មេខ្យល់​របស់​ពួកគេ ។​

បើ​តាម​សេចក្តីរាយការណ៍  បាន​បញ្ជាក់បន្ថែម​ថា លោក​លក្ខរ​មនា​និង​លោក  សៅ ប៊ុន​រិទ្ធ បាន​ដាក់​បណ្តាញ​មេ ខ្យល់​របស់​ខ្លួន​ជាច្រើន​នាក់ ដើម្បី​ប្រមូល​លុយ​យ៉ាង​ស្ងាត់ៗ ទើប​មិន​ល្បី​ដល់​ខាង​អង្គការ ប្រឆាំង​អំពើពុករលួយ​នេះ​គឺជា យុទ្ធវិធី​ថ្មី ដែល​ពួកគេ​នាំគ្នា  ច្របាច់​.​កព​លករ​ក្រីក្រ​ចំ​ណាក ស្រុក​តាម​ច្រករបៀង​តូចៗ​ដែល មួយថ្ងៃៗ​មាន​យ៉ាងតិច​ចំនួន  ២០០​នាក់ ។
​ប្រភព​បន្តថា  ពលករ​ខ្មែរ​ត្រូវ​ក្រុម​ប៉ូលិស​អន្តោប្រវេសន៍​ដែល​ជា​កូនចៅ លោក សៅ ប៊ុន​រិទ្ធ ប្រើប្រាស់ ពាក្យ​គំរាម​ចាប់​បញ្ជូន​ទៅ​ស្នង ការ​ខេត្តបាត់ដំបង​ដាក់គុក បើ  មិន​ធ្វើ​តាម​ការបង្គាប់​របស់​មេ ខ្យល់​នោះ​ទេ​?​។​

​ប្រភព​ខាងលើ​បានឲ្យដឹង​ទៀតថា​?​ចំពោះ​ករណី​ខាងលើនេះ​?​មិនមែន លោក​សុខ​ផល មេ​ប៉ូលិស​អន្តោ​ប្រវេ​សន៌​ម៉ា​ស្រុក​ខ្មែរ​មិន​ដឹង​ទង្វើ​របស់​លោក​លក្ខ​រម​នា​និង លោក​សៅ​ប៊ុន​រិទ្ធ នោះ​ទ​?​គាត់​ដឹង​ប៉ុន្តែ​គាត់​មិន​ហ៊ាន​ចាត់​វិធានការ​ចំពោះ លោក​សៅ​ប៊ុន​រិទ្ធ នោះទេ​?​ពីព្រោះ​គាត់​ខ្លាច​បាត់បង់​លាភ​សក្កា​រះ​ពី លោក​សៅ​ប៊ុន​រិទ្ធ​និង​លោកល​ក្ខ​រមនា អញ្ចឹង​ហើយ​ចេះ​តែ​បិទ​ភ្នែក​បិទ​ត្រចៀក​ខ្លះ​ទៅ​ដើម្បី​ទទួលផល​ប្រយោជន៌​ពី លោក​សៅ​ប៊ុន​រិទ្ធ ទាន់​មាន​ឱកាស ខណះពេលដែល​ប្រទេស​កម្ពុជា​ជួប​នូវ​បញ្ហា​ស្មុគស្មាញ​រវាង​គណបក្ស​កាន់អំណាច​និង​គណបក្ស​ប្រឆាំង​កំពុងតែ​ចង​ច​ញ្ចើម​ដាក់គ្នា​។​ដោយឡែក លោក​សៅ​ប៊ុន​រិទ្ធ​និង​លោកល​ក្ខ​រមនា អង្គភាពយើង​​មិនអាច​ទាក់ទង​សូម​ការបំភ្លឺ​លំអិត​ជុំវិញ​ករណី​ខាងលើ​នេះ​បាន​នោះ​ទេ​?​។​សូមបញ្ជាក់​ថា​?​ទង្វើ​របស់​លោក សៅ​ប៊ុន​រិទ្ធ និង​លោក លក្ខរ​មនា កំពង់តែ​បំផ្លាញ​សន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជា​ហើយ។

សារព័តមានយើងពំុអាចធ្វើទំនាក់ទំនងពីលោក សៅ​ប៊ុន​រិទ្ធ និង​លោក លក្ខរ​មនា​បានទេនៅពេលនេះ​?៕​

daung_saobunrit IMG-20161127-WA0011

Filed in: ខេត្តបាត់ដំបង, ព័ត៌មាន​ខ្សឹបខ្សៀវ, ព័ត៌មានជាតិ, ព័ត៌មានតាមដានសង្គមសំខាន់ៗ, ព័ត៌មានតាមបណ្តា​ខេត្ត-ក្រុង, ព័ត៌មានថ្មី