នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជួបសំណេះសំណាលជាសិស្សានុសិស្សក្រីក្រ ដែលមានជីវភាពខ្វះខាត ក្នុងត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ឲ្យគោរពនូវបទបញ្ជារផ្ទៃក្នុង ខិតខំប្រឹងប្រែង យកចិត្តទុកដាក់ បញ្ចេញសមត្ថភាព ចំណេះដឹង និងតាំងស្មារតីឲ្យរឹងមាំដើម្បីទទួលបានលទ្ធផលល្អក្នុងគ្រប់ៗគ្នាក្នុងការប្រឡង។ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍បន្ថែមថា ការប្រឡងមធ្យមសិក្សាទុតិយភូមិសម្រាប់ក្មួយៗ សិក្សារៀនបញ្ចប់ថ្នាក់វិទ្យាល័យ គឺជាថ្ងៃវាស់ស្ទង់សមត្ថភាពដែលមានសារសំខាន់បំផុត នៃការខិតខំប្រឹងប្រែង រៀនសូត្ររបស់សិស្សគ្រប់រូប និងជាពិសេសត្រូវថែទាំសុខភាព ទាំងការហូបចុក និងស្នាក់នៅ។
ក្នុងឱកាសនោះដែរឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភថវិការផ្ទាល់ខ្លួនចំនួន ៣.៥០០.០០០រៀល , ថវិកា ស.ស.យ.កខេត្តចំនួន ៣.២០០.០០០រៀល និងថវិកា ស.ស.យ.ក ក្រុងចំនួន ដែលបានពីអាជីករ ទឹកសុទ្ធ ១០០យួរ ថវិកា ២.៦០០.០០០ រៀល ជូនដល់សិស្សានុសិស្សក្រីក្រជួបការខ្វះខាតចំនួន ៦៩នាក់៕