Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ពិធីផ្សព្វផ្សាយជាផ្លូវការផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ឆ្នាំ២០២១-២០២៥ ខេត្តស្ទឹងត្រែង

នាព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែអ និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយជាផ្លូវការផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្មឆ្នាំ២០២១-២០២៥ ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពឯកឧត្តម កើត ពុទ្ធវរី អនុរដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

មានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងស្រុក មន្ទីរអង្គភាពមួយចំនួន និងមន្រ្តីពាក់ព័ន្ធ ផងដែរ ពិធីនេះរៀបចំឡើងនៅសាលប្រជុំសាលាខេត្ត។

ឯកឧត្តម កើត ពុទ្ធវរី មានប្រសាសន៍ថា អ្នកវិនិយោគផ្នែកឯកជនជាដៃគូមួយមិនអាចខ្វះបាន ហើយរាជរដ្ឋាភិបាលនិងក្រសួងទេសចរណ៍ក៏ដូចជាអាជ្ញាធរខេត្ត បានអំពាវនាវស្វែងរកដៃគូឱ្យចូលរួមអភិវឌ្ឍធ្វើឱ្យខេត្តមានការរីកចម្រើននៅតាមតំបន់នីមួយៗ សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ គ្រប់ផ្នែកពាក់ព័ន្ធត្រូវតែរួមគា្នគាំទ្រផ្នែកឯកជន និងបង្កលក្ខណៈងាយស្រួលគ្រប់សកម្មភាព រាប់ទាំងផ្នែកច្បាប់បន្ថែមផងដើម្បីទាក់ទាញឱ្យវិស័យឯកជនជួយអភិវឌ្ឍន៍ផ្នែកសំណង់ក្នុងខេត្ត ជាពិសេសវិស័យទេសចរណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តឱ្យបានច្រើន។

ឯកឧត្តម ស្វាយ សំអ៊ាង បានចាត់ទុកថា វិស័យទេសចរណ៍ ជាវិស័យអាទិភាពដែលខេត្តកំពុងតែយកចិត្តទុកដាក់ និងអំពាវនាវរកអ្នកវិនិយោគឱ្យមកចូលរួមចំណែកក្នុងការអភិវឌ្ឍ និងធ្វើអ្វីៗគ្រប់យ៉ាងឱ្យរីកចម្រើនទៅតាមស្ដង់ដារនៃគម្រោងអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន៕

Filed in: ខេត្តស្ទឹងត្រែង, ព័ត៌មានជាតិ, ព័ត៌មានថ្មី