Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ជប៉ុន​សង់​អគារ​មណ្ឌល​តម្លៃ​ជិត ១០​លាន​ដុល្លារ សម្រាប់​គាំពារ​មាតា និង​ទារក​នៅ​កម្ពុជា​

ភ្នំពេញ​៖ អាគារ​មជ្ឈមណ្ឌល​ជាតិ គាំពារ​មាតារ​និង​ទា​រកបាន​សាងសង់​រួចរាល់​ជា​ស្ថាពរ និង​បាន​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រាស់​នៅ​ថ្ងៃ​ទី ២៨ វិច្ឆិកា ឆ្នាំ ២០១៦​។ អាគារ​មជ្ឈមណ្ឌល​នេះ ជា​ជំនួយ​ពី​ប្រទេស​ជប៉ុន ដែល​បាន​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ជិត​១០​លាន​ដុល្លារ​អាមេរិក ឬ​ស្មើនឹង ១,០៩០,៥៤៧,០០០​យ៉េន ដែល​សាងសង់​ដោយ​អង្គការ JICA ប្រចាំ​កម្ពុជា ។​

​ក្នុង​ឱកាស​សម្ពោធ​អគារ​ថ្មី​នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល បាន​មានប្រសាសន៍ថា អាគារ​ថ្មី ១​ខ្នង​ដែល មាន​៤​ជាន់ បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​ហើយ​សម្រាប់​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​កុមារ ព្រមទាំង​មាន​ការផ្គត់ផ្គង់​ឧបករណ៍​បរិក្ខា​ពេទ្យ​ចំនួន​១១​មុខ ដែល​នឹង​អាច​កាត់បន្ថយ មរណភាព​មាតា ទារក និង​កុមារ​ឲ្យបាន​លឿន​និង សម្រេច​បាន​តាម​គោលដៅ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា គម្រោង​នេះ​រាជរដ្ឋាភិបាល កម្ពុជា បាន​ស្នើសុំ​ជំនួយ​ពី​ប្រទេស​ជប៉ុន កាលពី​ឆ្នាំ​២០១៣​កន្លងទៅ​ហើយ​ជា​លទ្ធិ​ផល​រាជរដ្ឋាភិបាល​កម្ពុ​ជា និង​រដ្ឋាភិបាក​ជប៉ុន​។ គូសបញ្ជាក់ថា អាគារ​មជ្ឈមណ្ឌល​ជាតិ គាំពារ​មាតា និង​ទារក​នេះ មាន​ទីតាំង​ស្ថិតនៅ​ក្នុង​មន្ទីរពេទ្យ​ស្រឡាញ់​ទារក រាជធានី​ភ្នមពេញ​៕

IMG-20161129-WA0020 IMG-20161129-WA0019

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, រាជធានីភ្នំពេញ