ខេត្តកំពង់ធំ ៖ លោក វ៉េង សុខុន រដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានជម្រុញតាមសារអេឡិចត្រូនិកឲ្យអ្នកកាសែតប្តឹងពួកឈ្មួញ និងមន្ត្រីរបស់លោក បើដឹងថាកាប់ឈើខុសច្បាប់និងឃុបឃឹតគ្នាពុករលួយ? ។ ”ប្រសិនបើលោកដឹងច្បាស់ថា ជាអំពើខុសច្បាប់លោកគួរកសាងសំណុំឯកសារប្តឹងទៅតុលាការតែម្តងទៅប្រសើរជាង ចុះផ្សាយបែបនេះពុំមានន័យអ្វីទេ”។
ប្រតិកម្មរបស់លោក វ៉េង សុខុន បានកើតឡើង ក្រោយពេលដែលមានសារព័តិមានបានចុះផ្សាយពីករណីកាប់ដឹកជញ្ជូនឈើចេញពីព្រៃឡង់ដែលកាសែត និងគេហទំពរ័ជាច្រើនផ្តោតទៅលើឈ្មោះ សេង កុកឃាង (ហៅតា៩៥) ដែលជាតំណាងទទួលសិទ្ធិក្នុងក្រុមហ៊ុនសេងគាង( C.R.C.K )ដែលបន្លំលួចកាប់ឈើប្រណីតដឹកចេញពីទំរីង តំបន់ព្រៃឡង់ខេត្តកំពង់ធំយ៉ាងសកម្មនាពេលថ្មីៗនេះ ។
ប្រភពពីអ្នកស្រឡាញ់ព្រៃឈើថ្លែងថា តំណាងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច (C.R.C.K) ដែលសំអាងថា មានច្បាប់វិនិយោគ សព្វថ្ងៃបាននិងកំពុងក្លាយជាកន្លែងកាប់បំផ្លាញព្រៃឈើ និងដឹកប្រមូលយកឈើប្រណីតគ្រប់ ប្រភេទមាន ធ្នង់ នាងនួន បេង កកោះ ពពែល គគីរ គ្រញូង ដែលត្រូវបានពួកឈ្មួញល្មើសច្បាប់នាំគ្នា សម្រុកដឹក ចេញពីតំបន់ព្រៃគុហ៍ (ព្រៃឡង់) ក្នុងទឹកដីស្រុកសណ្តាន់ ខេត្តកំពង់ធំ យកទៅលក់នៅទីផ្សារតាមដេប៉ូឈើខុសច្បាប់ ស្របច្បាប់ក្នុងខេត្តក្រុងមួយចំនួនដឹកចេញទៅបរទេសយ៉ាងក្រអឺតក្រទម ។
ចំណែកឯក្រុមសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើមាននាយខណ្ឌ នាយផ្នែក សង្កាត់រដ្ឋបាលព្រៃឈើកំពង់ធំ ម្នាក់ៗ គឺកំពុងសម្ងំស្ងៀមរង់ចាំទទួលផលប្រយោជន៍ខុសច្បាប់ពីបទល្មើស ពិសេសទទួលលុយពីម្ចាស់ក្រុមហ៊ុនមួយនេះយ៉ាងស្ងាត់ស្ងៀម ក្រោមលេសថាក្រុមហ៊ុនមានច្បាប់ ។ ក្រុមឈ្មួញ សេង គុកឃាង និងសេង គាង C.R.C.K នោះឡើយ ។
ប្រជាពលរដ្ឋនិយាយថា ពួកឈ្មួញមានអំណាចតំណាងក្រុមហ៊ុនមួយនេះ មិនត្រឹមតែលួចចាំទទួលទិញឈើខាងក្រៅ ក្រុមហ៊ុនប៉ុណ្ណោះទេ គឺជាអ្នកនៅពីក្រោយខ្នងអ្នកចូលកាប់ឈើក្នុងព្រៃឡង់ផងដែរ។ ជាក់ស្តែងបច្ចុប្បន្នក្រុមហ៊ុន C.R.C.K នេះគ្មានអភិវឌ្ឍន៍ដាំដុះអ្វីឱ្យប្រាកដនោះទេ ក្រៅពីអង្គុយច្នៃប្រឌិត និងនៅពីក្រោយការរៀបចំ ឱ្យជនខិលខូចចូលទៅកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ព្រៃឡង់ដឹកចូលក្រុមហ៊ុនពីឈើខុសច្បាប់ ឱ្យទៅជាឈើស្របច្បាប់សម្រាប់លក់ និងដឹកចេញទៅកាន់ទីផ្សារលក់ថាជាឈើមានច្បាប់របស់ C.R.C.K តែប៉ុណ្ណុះ។
បើតាមផ្ទៃក្នុងក្រុមហ៊ុនបានទម្លាយថា រាល់ពេលដឹកចេញគឺក្រុមហ៊ុននេះដឹកឈើជ្រកក្រោមច្បាប់ដឹកចេញចាប់ពី ២០០-៣០០ម៉ែត្រគូប ។ គេធ្លាប់ឆែកឆេរឃើញមាន PC ពីពេលកន្លងមក ក្នុងចំណោម ១០រថយន្ត គឺឃើញមានតែ ១រថយន្ត និងពីររថយន្តប៉ុណ្ណោះ ។ ប៉ុន្តែគេពុំដែលឃើញក្រុមហ៊ុននោះ ទទួលកំហុសឆ្គងត្រូវបានដក Licen និងពិន័យនោះទេ ផ្ទុយទៅវិញឯមន្ត្រីឈរជើងដូចជា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ឈ្មោះ តិប ញាត៉ា ដូចជា នាយផ្នែករដ្ឋបាល ព្រៃឈើសណ្តាន់ ឈ្មោះ សៅ វណ្ណី និងនាយសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ជាដើម មិនដែលហ៊ានក្អកទេជាមួយក្រុមហ៊ុនសេងគាង( C.R.C.K )។
ជាក់ស្តែង តាមសេចក្ដីរាយការណ៍ ពីខេត្តកំពង់ធំ បានឲ្យដឹងថា ក្រុមហ៊ុន៩៥ ឬក្រុមហ៊ុនសេងគាង( C.R.C.K )បានប្រើប្រាស់ នូវរថយន្តធំៗ ដឹកឈើបំផ្លាញផ្លូវ។ ជាក់ស្ដែងនៅ រសៀលថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ១២និង៣០នាទី មានឡានដឹកកឈើ ខ្នាតធំចំនួន៥គ្រឿង របស់ចេញពី ក្រុមហ៊ុន៩៥ដោយមិនដឹង ថាមានP,Cរឺគ្មានP,Cនោះទេ។
តាមប្រភពព័ត៌ មានពីប្រជាពលរដ្ឋ បានប្រាប់ថា ពូកគាត់ឃើញ មានសកម្មភាព រថយន្តធំៗដឹកឈើ ទាំងយប់ទាំងថ្ងែ មិនដឹងថា រថយន្តដឹកឈើ ទាំងនោះមាន ច្បាប់ឬយ៉ាងណានោះទេ ប៉ុន្តែអ្វីពួកគាត់ មានផលលំបាកនោះ គឺរថយន្តទាំងនោះ បានបំផ្លាញផ្លូវ យ៉ាងធ្ងន់ធ្ងរ បើខែវស្សាវិញ បែកភក់ បើខែប្រាំងវិញ គឺហុយទ្រលោម។
ប្រភពព័ត៌មាន បន្ថែមថា នៅបរិវេណដីរបស់ ក្រុមហ៊ុន៩៥ មិនមាន ព្រៃឈើនោះទេ ចុះហេតុអ្វីក្រុមហ៊ុន មួយនេះមាន ឈើដឹកដោយ រថយន្តធំសឹងរាល់ថ្ងៃ យ៉ាងដូច្នេះ?
មេការក្រុមហ៊ុនលោកប៊ិន បានប្រាប់អ្នកយកព័ត៌មានថា មូលហេតុ ដែលលោកមិន ឲ្យឡានឈប់ តាមផ្លូវ ព្រោះលោកថា អ្នកសារព័ត៌មាន គ្នានសិទ្ធមើលP,Cនោះទេ បើលោកចង់មើល ទៅមើល កន្លែងរដ្ឋបាល ព្រៃឈើទៅ។បន្ទាប់មកបុរសនោះ បានប្រាប់ កាសែតវិញថា លោកមិនបានដឹងទេ លោកឈប់ធ្វើការ ជាមេការ២ទៅ៣ខែហើយ នៅពេលសំនួរសួថា រថយន្តដឹកឈើ មានច្បាប់ឬទេ? និងសួរថាដឹកឈើ ចំនៀរឬឈើសាច់?។
ប្រជាពលរដ្ឋនៅផ្សារទំរីងបានប្រាប់ថាក្រុមហ៊ុន៩៥ឬសេងគាងនេះបានដឹកឈើចេញពីតំបន់ព្រៃឡង់ដោយឆ្លងកាត់តំបន់អូរងាវ ស្រុកចាស់ ៩៩ឆ្ពោះមកផ្សារទំរីងហើយចូលទៅរោងចក្រកែច្នៃជ័រកៅស៊ូរួចទើបបន្តដឹកចេញពីរោងចក្រកែច្នៃជ័រកៅស៊ូនេះឆ្ពោះចូលទៅខេត្តកំពង់ចាមនិងឆ្ពោះទៅកន្លែងផ្សេងៗទៀតដែលពួកគេត្រូវការ ដោយដឹកឆ្លងកាត់ផ្សារទំរីងចំនុច៤៤អូរកំពប់អំបិលបាក់ស្នាផ្សារក្រវា ចំនុច១០២រួចឆ្ពោះទៅខេត្តកំពង់ចាមតែម្តងសកម្មភាពនេះពួកគេធ្វើឡើងទាំរដូវប្រាំងនិងរដូវវស្សា។
ប្រជាកាពារសហគមន៍ព្រៃឡង់បានប្រាប់បណ្តាញយើងថាចំពោះក្រុមហ៊ុន៩៥នេះពុំមាន។ដោយឡែកកាលពីវេលាម៉ោង០៣និង៣០នាទីថ្ងៃទី ២២ខែ វិច្ឆិកា ឆ្នាំ២០១៦ថ នៅចំណុចភូមិអូរល្អក់ឃុំមានរិទ្ធស្រុកសណ្ដាន់ខេត្ដកំពង់ធំគេឃើញមានឈ្មួញឈើម្នាក់កំពង់លើកដាក់ឡានទៀតហើយសូមលោករដ្ឋមន្ត្រីជ្រាបជាព័ត៌មាន។សរុបទៅបើតាមប្រាសសន៍លោកវ៉េងសុខុនរដ្មមន្ត្រីក្រសួងកសិកម្មវាហាក់បីដូចជាមានមុខពីរ។ទី១លោកចេញមុខការពារក្រុមហ៊ុន៩៥ ឬក្រុមហ៊ុនសេងគាង( C.R.C.K )ដោយមិនចំពោះថាអាក្រុមហ៊ុនហ្នឹងនិងកូនចៅលោកអត់មានពុករលួយអីទេ។ទី២ក៏មានន័យថាលោករដ្ឋមន្ត្រីមិនខ្វល់ខ្វាយចមពោះពតិមានកាសែតរាយការណ៍អីទេព្រោះវាអត់ប្រយោជន៍ចំពោះលោក?៕