Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯការនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ៧០៣ក្បាលដី នៅក្នុងឃុំក្បាលរមាស ស្រុកសេសាន

នាព្រឹកថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯការនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ចំនួន ៧០៣ក្បាលដី។(ពិធីបិទផ្សាយនេះចាប់ពីថ្ងៃទី១៣ ខែធ្នូ រហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ជារៀងរាល់ថ្ងៃ)។

មានការអញ្ជើញចូលរួមពីសំណាក់ នាយករងរដ្ឋបាលសាលាខេត្ត អភិបាលស្រុកសេសាន កងកម្លាំងប្រដាប់អាវុធទំាង៣ប្រភេទ ប្រធាន-អនុប្រធានមន្ទីរ-អង្គភាព ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណជាង ២០០នាក់។

ក្នុងឱកាសនោះដែរឯកឧត្តម អភិបាលខេត្ត បានផ្តល់ជូននូវ អាវរងា ចំនួន ៥០អាវ ជូនដល់លោកតា លោកយាយចំនួន ៥០នាក់ ដែលជាអំណាយផ្ទាល់របស់ ឯកឧត្តម និងលោកជំទាវផងដែរ។ ទន្ទឹមនឹងនោះដែលឯកឧត្តម បានអញ្ជើញបន្តចុះពិនិត្យដំណើរការចាក់វ៉ាក់សាំង ដល់ប្រជាពលរដ្ឋ នៅមណ្ឌលសុខភាពក្បាលរមាស និងបានឧបត្ថម្ភថវិកាចំនួន ៣០០ដុល្លារ ជូនដល់ក្រុមគ្រូពេទ្យ ដែលជាថវិកាផ្ទាល់របស់ឯកឧត្តម៕

Filed in: ខេត្តស្ទឹងត្រែង, ព័ត៌មានជាតិ, ព័ត៌មានថ្មី