Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ស្វាយ សំអ៊ាង អនុញ្ញាតឲ្យសមាគមក្រុមប្រឹក្សាក្រុង​ ស្រុកចូលជួបសម្តែងការគួសម​ និងជម្រាបពីការងារ

នៅរសៀលថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥​ ត្រូវនិងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង​ បានអនុញ្ញាតឲ្យសមាគមក្រុមប្រឹក្សាក្រុងស្រុក​ ចូលជួបសម្តែងការគួសម​ និងជម្រាបពីគោលបំណង សកម្មភាពការងាររបស់សមាគមន៍ក្រុមប្រឹក្សាក្រុង​ ស្រុកដែលបានរួមចំណែកក្នុងការកែសម្អនិងអភិវឌ្ឍន៍មូលដ្ឋាននៃខេត្តស្ទឹងត្រែង។

ការចូលជួបសម្តែងការគួសមនេះធ្វើឡើងនៅសាលសវនការសាលាខេត្ត​ ដឹកនាំដោយ​លោក​ លឺ ទិត្យ ប្រធានសមាគមក្រុមប្រឹក្សា និងមានការចូលរួមពីលោក លោកស្រីសមាជិកសមាគមក្រុមប្រឹក្សាក្រុងស្រុក​ និងលោក លោកស្រីសមាជិកអនុសាខាសមាគមន៍ក្រុមប្រឹក្សាមកពីក្រុងស្រុកទាំង៦នៃខេត្តស្ទឹងត្រែងផងដែរ៕

Filed in: ខេត្តស្ទឹងត្រែង, ព័ត៌មានជាតិ, ព័ត៌មានថ្មី