នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៩ ខែធ្នូ ឆ្នាំ២០២១ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ឯកឧត្តម សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ បានដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវលំជនបទ ១ខ្សែ ដែលមានប្រវែង ១៥ គីឡូម៉ែត្រ តភ្ជាប់ពី ផ្លូវជាតិលេខ ៩ (ស្ទឹងត្រែង-ព្រះវិហារ)ដល់ភូមិជាំធំ ឃុំខ្សាច់ថ្មី ស្រុកថាឡាបរិវ៉ាត់ ដែលគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។
ទន្ទឹមនោះ ឯកឧត្តម ស្វាយ សំអ៊ាង បានចុះជួបសំណេះសំណាលសួរសុខទុក្ខ កម្លាំងប្រជាការពារភូមិ ឃុំចំការលើ ទាំង ៥០រូប នឹងផ្តល់ជូន អាវឯកសណ្ឋានកម្លាំងប្រជាការពារភូមិ ៥០កំប្លេរ និងបានឧបត្ថម្ភជាថវិកា ក្នុងម្នាក់ៗទទួលបាន ២ម៉ឺនរៀល បន្ថែមពីលើ អាវ ម្នាក់ៗ មួយសម្រាប់ផងដែរ៕