កំពង់ធំ ៖ ជាយូរណាស់មកហើយដែលឈ្មួញឈើក្រញូងដ៏ល្បីល្បាញម្នាក់ឈ្មោះ តឿ បានធ្វើសកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីស្រុកអន្លង់វែង ឆ្លងកាត់ខេត្តសៀមរាបយកទៅលក់នៅព្រំដែនប្រទេសវៀតណាមយ៉ាងសកម្មបំផុត បានធ្វើឲ្យជំនួញឈើរបស់គេកាក់កបយ៉ាងខ្លាំង។
គេមិនដឹងថាលោក ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ (នៅជើងភ្នំគូលែន ខេត្តសៀមរាប) បានដឹងពីសកម្មភាពរបស់កូនចៅរបស់ខ្លួនរកស៊ីបទល្មើសព្រៃឈើ ឬយ៉ាងណានោះទេ?។ ប៉ុន្តែ សកម្មភាពកូនចៅរបស់មេកងពលរូបនោះបានប្រកបមុខរបរដឹកឈើក្រញូងនេះជាច្រើនឆ្នាំកន្លងទៅហើយ ៕