Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ឧត្តមសេនីយ៍ទោ ទ្បោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក ស្រី ស៊ីវ ចន្ធូ និងស្វាមី ដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ

ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានទទួលអំណោយសម្បុរសធម៌ពីលោក ស្រី ស៊ីវ ចន្ធូ និងស្វាមី លោក រិទ្ធី សំណាង អំណោយរួមមានដូចជា÷
– អង្ករ ចំនួន០១តោន កន្លះ
– ទឹកត្រីចំនួន ២០យួរ និងទឹកស៊ីអ៊ីវ ចំនួន ២០ យួរ ជូនដល់ លោកឧត្តមសេនីយ៍ទោ ទ្បោ សុខាស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ដើម្បីយកមកផ្គត់ផ្គង់ដល់កំលាំងដែលការពារព្រំដែននឹងការពារកុំអោយជំងឺ កូវីដ ១៩ ឆ្លងចូលក្នុងខេត្ត លោក សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក ស្រី និង ស្វាមី ព្រមទាំងបុត្រ ដែលបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគរី​ ដើម្បីរួមចំណែកក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនជម្ងឺកូវីដ-១៩ ។​
សូមជូនពរដល់លោក​ លោកស្រី​ និងក្រុមគ្រួសារ​ មានសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន ព្រមទាំងទទួលបាននូវពុទ្ធពរដ៏ប្រពៃថ្លៃថ្លាទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី