Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានអញ្ជើញអមដំណើរឯកឧត្តម ថង សាវុន អភិបាលនៃគណ:អភិបាលខេត្តនាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគជូនដលប្រជាពលរដ្ឋក្រីក្រ ជនពិការ ចាស់ជរា កុមារកំព្រា ជួបការលំបាក ចំនួន១១០គ្រួសារនៅសាលាស្រុកពេជ្រាដា

មណ្ឌលគិរី ៖ នាព្រឹកថ្ងៃអង្គារ ០៣កើត ខែមិគសិរ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវ នឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តព្រមទាំងលោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ឋនានាជុំវិញខេត្តមួយចំនួនបានអមដំណើរ ឯកឧត្តម ថង សាវុន អភិបាលនៃគណ:អភិបាលខេត្តបានចុះសំណេះសំណាល និងសួរសុខទុក្ខបងប្អូន ប្រជាពលរដ្ឋក្រីក្រ ជនពិការ ចាស់ជរា កុមារកំព្រា ជួបការលំបាក ចំនួន១១០គ្រួសារស្ថិតនៅសាលាស្រុកពេជ្រាដា។ ឯកឧត្តម បាននាំយកនូវអំណោយដែលជាគ្រឿងឧបភោគបរិភោគដើម្បីចែកជូនដល់ពួកគាត់ដែលកំពុងជួបការលំបាក។
– ឯកឧត្តម ថង សាវុន អភិបាលនៃគណ:អភិបាលខេត្តបានមានប្រសាសន៍ថា÷ដើម្បីបង្ការ ទប់ស្កាត់ជម្ងឺកូវីដ១៩សូមអោយបងប្អូនយើងទាំងអស់គ្នាត្រូវរក្សាសុខភាពអោយបានល្អប្រសើរនិងមានអនាម័យជាប្រចាំទោះនៅកន្លែងធ្វើការក្តី ឬ នៅផ្ទះក្តី នឹងត្រូវចូលរួមចាក់ថ្នាំវ៉ាក់សាំងការពារបង្ការជម្ងឺកូវីដ១៩អោយបានគ្រប់ៗគ្នាជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមផ្ទះ នៅក្នុងសហគមន៍ និមួយៗ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះជំងឺកូវិដ១៩ ប្រភេទថ្មីនេះតែម្ដង។ មិនតែប៉ុណ្ណោះឯកឧត្តមអភិបាលខេត្តបានពាំនាំនូវប្រសាសន៍នឹងការផ្តាំផ្ញើនូវកាសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនព្រះរាជាណាចក្រកម្ពុជាដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរនិងយកចិត្តទុកដាក់ពីសុខទុកនឹងការស់នៅរបស់ប្អូនដែលជាកងកម្លាំងការពារបូរណភាពទឹកដី សណ្តាប់ធ្នាប់សង្គមនិងទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេស ពង្រឹងការទប់ស្កាត់នៅរាល់ការឆ្លងដែនខុសច្បាប់ រវាងប្រជាជនភាគីនៃប្រទេសជិតខាង យើងទាំងពីរដើម្បីបង្ការ ទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩។ មិនតែប៉ុណ្ណោះឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ និង ២ ចូលរួម របស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់នៃរីករាលដាលនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍។
-ឯកឧត្តម អភិបាលខេត្តបាននាំយកអំណោយដូចជាកន្ទេល០១ អាវរងារ ០១ និង គ្រឿងឧបភោគ
បរិភោគមួយចំនួនរួមមាន៖
-អង្ករ ២០គីឡូក្រាម ក្នុងមួយគ្រួសារ
ទឹកត្រី០១យួរមាន០៦ដប, លោកក៏បានបន្តទៀតថាបើទោះបីជាអំណោយចែកជូនដលគ្រួសារទាំង១១០គ្រួសារតិចតួចក៏ដោយ ក៏អាចជួយសម្រួលដល់ការហូបចុកប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋបានខ្លះៗផងដែរ។ខណៈ ពេលដែលវិលត្រលប់មកពីស្រុកពេជ្រាដាវិញ ឯកឧត្តម ថង សាវុន អមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្ត រួមទាំងលោក សុងឃាង ប្រធានមន្ទីរកសិកម្ម លោក កាន់ ពេញ អធិការ ក្រុង និងមន្ទីរពាក់ព័ន្ធផ្សេងៗទៀតបាន អញ្ជើញអមដំណើរលោកអភិបាលខេត្តចូលសួរសុខទុក្ខពលរដ្ឋដាំបន្លែកសិកម្មចំរុះដែលទទួលបានសមិទ្ធិផលគួរជាទីគាប់ចិត្ត នៅ ផ្សារលោក កែវ សារ៉ាន់ស្ថិតនៅ ភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីផងដែរ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី