កំពង់ធំ ៖ នៅរសៀលវេលាម៉ោង2និង25នាទីថ្ងៃទី25ខែវិច្ឆិការឆ្នាំ2016កម្លាំងអាវុធហត្ថស្រុកបារាយណ៍ សហ:ការណ៍ជាមួយសង្កាត់រដ្ឋបាលព្រៃឈើបារាយណ៍និងផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មធ្វើការ ស្ទាក់ចាប់រថយន្តកាមរីឆ្លាមពណ៍ស្ករសេរី97ផ្លាកលេខភ្នំពេញ 2R 5303ដឹកឈើក្រញូងនៅចំណុចផ្សារកំពង់ថ្ម ស្ថិតនៅភូមិត្រស់ឃុំបល្ល័ង្គស្រុកបារាយណ៍ខេត្តកំពង់ធំ ។
លោក ឃុន ប៊ុនហ៊ួរ មេបញ្ជាការអាវុធហត្ថស្រុកបារាយណ៍បានអោយដឹងថា មុននឹងធ្វើការចាប់រថយន្តកាមរីឆ្លាមដឹកឈើក្រញូងនេះ លោកបានអោយកម្លាំងក្រោមឱវាទរបស់លោកធ្វើការសើបអង្កេត រហូតដល់រសៀលថ្ងៃនេះ ឈ្មួញដឹកឈើក្រញូង បានឆ្លងកាត់ទឹកដីលោកមែន កម្លាំងរបស់លោកបានដេញប្រផិតប្រភីង ទៅដល់ភូមិតាប្រុកព្រំប្រទល់ខេត្ត កំពង់ចាម តៃកុងរថយន្តដឹកឈើក្រញូងបត់រថយន្តត្រឡប់មកក្រោយវិញ ។ លុះដល់ចំណុចផ្សារ កំពង់ថ្មរតៃកុងឡានទំនងបើករត់មិនរួចក៍ចុះរត់ចូលផ្សារបាត់ស្រម៉ោលចំណែករថយន្តដឹកឈើក្រញូង យកទៅរក្សារទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ឈើក្រញូងដែលចាប់បានចំនួន130ដុំស្មើ330 គីឡូក្រាម ៕