Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង អញ្ជើញចូលរួមអមដំណើរគណៈប្រតិភូកម្ពុជា ប្រគល់វ៉ាក់សាំង និងរថយន្ត ដែលជាជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់រដ្ឋាភិបាល និងប្រជាជនឡាវ

នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១ នេះឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមជាមួយគណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាតំណាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពីធីប្រគល់វ៉ាក់សាំង(ស៊ីណូវ៉ាក់)បង្ការជំងឺកូវីដ-១៩ ចំនួន ៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន ០៣គ្រឿង ដែលជាជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី ជូនដល់រដ្ឋាភិបាលឡាវ និងប្រជាជន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ តំណាងភាគីឡាវដែលបានអញ្ជើញមកទទួលជំនួយ វ៉ាក់សាំងនេះ មានឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត កិកែវ ខៃខាំផិធូន ឧបនាយករដ្ឋមន្ត្រី និងតំណាងរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ពិធីនេះប្រព្រឹត្តិទៅនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល(កម្ពុជា) និងច្រកទ្វារព្រំដែនណុងណុកខៀន(ឡាវ)។

មានប្រសាសន៍ក្នុងឱកាសនោះដែរឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានបញ្ចាក់ថា÷ ការសម្រេចផ្ដល់វ៉ាក់សាំងរបស់កម្ពុជាជូនរដ្ឋាភិបាលឡាវខាងលើនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរដែលរស់នៅជាប់ព្រំដែនជាមួយគ្នា។

ការផ្ដល់វ៉ាក់សាំងជូនរដ្ឋាភិបាលឡាវនៅពេលនេះ នឹងសំដៅការលើកកម្ពស់ផ្នែកសុខមាលភាព កាន់តែល្អប្រសើរថែមទៀតសម្រាប់ប្រជាជនឡាវ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា។

ក្នុងនោះផងដែរ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានបន្ថែមថា៖ កាលពីពេលកន្លងទៅប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានបរិច្ចាគសម្ភារបរិក្ខាពេទ្យការពារជំងឺកូវីដ-១៩ ជូនប្រទេសមួយចំនួនផងដែរតាមលទ្ធភាពជាក់ស្ដែង ដូចជា ប្រទេសមីយ៉ាន់ម៉ា ទីម័រខាងកើត ឡាវ វៀតណាម និងប្រទេសនេប៉ាល់ជាដើម។

ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត កិកែវ ខៃខាំផិធូន ឧបនាយករដ្ឋមន្ត្រី និងតំណាងរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសម្តែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូច ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ដែលបានផ្តល់ជូនអំណោយនូវវ៉ាក់សាំង (ស៊ីណូវ៉ាក់) ចំនួន៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន០៣គ្រឿង ដល់ប្រទេសឡាវ នាពេលនេះ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត កិកែវ ខៃខាំផិធូន បានបញ្ជាក់បន្ថែមថា៖ កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជូនអំណោយ វ៉ាក់សាំង (ស៊ីណូវ៉ាក់) ចំនួន២០ម៉ឺនដូស គ្រឿងបរិក្ខារពេទ្យ នឹងម៉ាស់ ជាច្រើនដល់រាជរដ្ឋាភិបាលឡាវ ដើម្បីបម្រើឲ្យការងារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការសម្រាកព្យាបាលរបស់អ្នកជម្ងឺកូវីដ-១៩ ដោយនេះជាសកម្មភាពមួយដល់ល្អ រវាងប្រទេសទាំងពីរ ក្នុងការចូលរួមរក្សាឲ្យបាននូវចំណងមិត្តភាព សាមគ្គីភាព យូរអង្វែងមួយនេះ ឲ្យនៅស្ថិតស្ថេរ ទៅមុខបន្តទៀត៕

Filed in: ខេត្តស្ទឹងត្រែង, ព័ត៌មានជាតិ, ព័ត៌មានថ្មី