Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង អញ្ជើញកាត់កញ្ចប់បើកវិញ្ញាសារប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្រ្តីរាជការស៊ីវិល ក្រសួមហាផ្ទៃ សម្រាប់ខេត្តស្ទឹងត្រែង

នាព្រឹកថ្ងៃអាទិត្យទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មការរៀបចំការប្រឡងថ្នាក់ខេត្ត បានអញ្ជើញកាត់កញ្ចប់បើកវិញ្ញាសារប្រឡងជ្រើសរើសក្របខណ្ឌមន្រ្តីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ផែនការក្របខណ្ឌឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ឲ្យបម្រើនៅរដ្ឋបាលសាលាខេត្តស្ទឹងត្រែង និងសាលាស្រុកបុរីអូរស្វាយសែនជ័យ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ឲ្យខិតខំប្រឹងប្រែង យកចិត្តទុកដាក់ បញ្ចេញសមត្ថភាព ចំណេះដឹង និងតាំងស្មារតីឲ្យរឹងមាំដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។ ឯកឧត្តមអភិបាលខេត្ត បានជូនពរបេក្ខជនទាំងអស់ឲ្យទទួលបានជោគជ័យគ្រប់ៗគ្នា។

គូរបញ្ជាក់ថា៖ សម័យប្រលងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលប្រឡង វិទ្យាល័យព្រះរាជបូជនីយកិច្ច សរុបមានចំនួន ៧បន្ទប់ ក្នុងនោះ ក្របខណ្ឌ(ក)មន្រ្តីរដ្ឋបាលជាន់ខ្ពស់ ចំនួន ៣បន្ទប់ បេក្ខជនសរុបចំនួន ៤៣នាក់ ស្រី ១៨នាក់ ក្របខណ្ឌមន្រ្តីក្រមការ(ខ) ចំនួន ៤បន្ទប់ បេក្ខជនសរុបចំនួន ៥០នាក់ ស្រី ៣៧នាក់៕

Filed in: ខេត្តស្ទឹងត្រែង, ព័ត៌មានជាតិ, ព័ត៌មានថ្មី