Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

រដ្ឋបាលខេត្តមណ្ឌលគិរី បានទទួលវិញ្ញាសាប្រឡង ពីនាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ សម្រាប់ធ្វើការប្រឡងជ្រើរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល របស់រដ្ឋបាលខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សាយ ម៉េងគីម អភិបាលខេត្តស្តីទី បានទទួលវិញ្ញាសាប្រឡង ក្រដាសសន្លឹកកិច្ចការ និងគ្របសន្លឹកកិច្ចការ នៅសាលប្រជុំសាលាខេត្ត ពីនាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ សម្រាប់ធ្វើការប្រឡងជ្រើរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល របស់រដ្ឋបាលខេត្តមណ្ឌលគិរី នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ស្ថិតនៅក្នុងក្រុងសែនមនោរម្យ ។ បន្ទាប់មកក្រុមការងារ ដឹកនាំដោយ ឯកឧត្តម សាយ ម៉េងគីម អភិបាលខេត្តស្តីទី បានអញ្ជើញចុះពិនិត្យមើលមណ្ឌលប្រឡងផងដែរ។

សូមបញ្ជាក់ថា បេក្ខជនប្រឡងសរុប ៤៩នាក់ ស្រី ២៤នាក់ រួមមាន៖ ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ចំនួន ២០នាក់ ស្រី ៨នាក់ ក្នុងនោះ ជនជាតិដើមភាគតិចព្នងចំនួន ៧នាក់ និងក្របខ័ណ្ឌមន្ត្រីក្រមការចំនួន ២៩នាក់ ស្រី ១៦នាក់ ក្នុងនោះ ជនជាតិដើមភាគតិចព្នងចំនួន ៧នាក់៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី