Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់ លើសេចក្តីព្រាងការរៀបចំផែនការប្រើប្រាស់ដីសង្កាត់សាមគ្គី​ ក្រុងស្ទឹងត្រែង​

(ស្ទឹងត្រែង)៖ នារសៀលថ្ងៃសុក្រទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបណីយកម្មថ្នាក់ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំដឹកនាំកិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់ លើសេចក្តីព្រាងការរៀបចំផែនការប្រើប្រាស់ដីសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅសាលប្រជុំសាលាខេត្ត។

មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមសមាជិក្រុមប្រឹក្សា អភិបាលរងខេត្ត សមាជិក សមាជិកាគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ផែនការប្រើប្រាស់ដីសង្កាត់សាមគ្គី ជាត្រីវិស័យសម្រាប់តម្រង់ទិសដល់ការរៀបចំអភិវឌ្ឍ និងដើម្បីគាំទ្រ ដល់ដំណើរការកសាងផែនការអភិវឌ្ឍនិងកម្មវិធីវិនិយោគសង្កាត់ទាំងមូលឱ្យចំទិសដៅ តាមតម្រូវការរបស់ប្រជាជន ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ សំដៅពង្រឹងអភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជននៅក្នុងសង្កាត់ឱ្យកាន់តែល្អប្រសើរឡើង៕

Filed in: ខេត្តស្ទឹងត្រែង, ព័ត៌មានជាតិ, ព័ត៌មានថ្មី