Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

ឯកឧត្តមស្វាយ សំអ៊ាងដឹកនាំកិច្ចប្រជុំការងារប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្របខណ្ឌរដ្ឋបាលសម្រាប់ឆ្នាំ២០២១

ដោយអនុឡោមតាម ស.ជណ លេខ ៤៦៧ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការរៀបចំការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ផែនការក្របខណ្ឌឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក សមាជិកាគណៈកម្មការរៀបចំការប្រឡង ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅសាលប្រជុំសាលាខេត្ត។

រដ្ឋបាលខេត្តស្ទឹងត្រែង បានកំណត់យកកាលបរិច្ឆេទប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយសម្រេចយកវិទ្យាល័យព្រះរាជបូជនីយកិច្ច ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ធ្វើជាមណ្ឌលប្រឡង។

គូរបញ្ជាក់ថា បេក្ខជនប្រឡងសរុបចំនួន ៩៣នាក់ ស្រី ៥៥នាក់ ក្នុងនោះ៖ ក្របខណ្ឌ “ក” ចំនួន ៤៣នាក់ ស្រី ១៨នាក់ និងក្របខណ្ឌ “ខ” សរុបចំនួន ៥០នាក់ ស្រី ៣៧នាក់៕

Filed in: ខេត្តស្ទឹងត្រែង, ព័ត៌មានជាតិ, ព័ត៌មានថ្មី