Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានទទួលអំណោយពីលោកស្រី ថុង សុថេត អាជីវករនៅក្រុងសែនមនោរម្យ

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំដោយឯកឧត្តម សាយ ម៉េងគីម ប្រធានគណៈកម្មាធិ ការសាខាស្តីទី និងលោកស្រី វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខា និងសហការី អញ្ជើញទទួលអង្ករ ១តោន ទឹកសុទ្ធ ៥០កេស និងថវិកា ១លានរៀល ពីលោកស្រី ថុង សុថេត ដែលជាអាជីវករ នៅផ្សារសែនមនោរម្យ ដើម្បីជាការចូលរួមចំណែកជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា និងគ្រួសាររងគ្រោះដោយប្រការផ្សេងៗ ពិធីប្រគល់ទទួលនេះ ប្រព្រឹត្តទៅនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី។

ឯកឧត្តម សាយ ម៉េងគីម ប្រធានគណៈកម្មាធិការសាខាស្តីទី បានថ្លែងអំណរគុណដល់លោកស្រី ថុង សុថេត ដែលមានទឹកចិត្តដ៌ល្អប្រពៃ ក្នុងការជួយផ្តល់អង្ករ ១តោន ទឹកសុទ្ធ និងថវិកាមួយចំនួន ដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីមានលទ្ធភាព បន្តធ្វើសកម្មភាពមនុស្សធម៌ ក៏ដូចជាជួយដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតជាក់ស្តែងនៅមូលដ្ឋាន។

ឯកឧត្តម សាយ ម៉េងគីម បានបញ្ជាក់ថា ចំពោះអំណោយទាំងនេះ សាខានឹងផ្តល់ជូនដល់ដៃប្រជាពលរដ្ឋដែលកំពុងរងគ្រោះ និងងាយរងគ្រោះឲ្យបានទាន់ពេលវេលា។

នាឱកាសនោះ ឯកឧត្តម សាយ ម៉េងគីម ក៏បានសូមប្រសិទ្ធពរ បវរសួស្តីមហាប្រសើរ ជូនចំពោះលោកស្រី និងក្រុមគ្រួសារ នឹងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Filed in: ខេត្តមណ្ឌលគីរី, ព័ត៌មានជាតិ, ព័ត៌មានថ្មី